ការប្រារព្ធពិធីបញ្ចប់វគ្គសិក្សា ជំនាន់ទី១១៤នៃមជ្ឈមណ្ឌលបេសកម្មស៊ីយ៉ូន របស់ពូជអំបូរទាំង១២ នៃស៊ីនឆន់ជីអតីតគ្រូគង្វាលចំនួន៦៧២៤នាក់ បានបញ្ចាប់វគ្គសិក្សា….. គឺច្រើនជាង១០ដងបើប្រៀបទៅនឹងឆ្នាំមុន។ពិធីបញ្ចប់វគ្គសិក្សា១០ម៉ឺននាក់ របស់ព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី ត្រូវបាន បញ្ចប់ទៅយ៉ាងរលូន ដោយគ្មានគ្រោះថ្នាក់ និងប្រកបទៅដោយសុវត្តិភាព។

មជ្ឈមណ្ឌលបេសកម្មស៊ីយ៉ូន ដែលជាស្ថាប័នអប់រំព្រះគម្ពីរ របស់ព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី បានប្រកាសថា ខ្លួនបានរៀបចំ ពិធីបញ្ចប់វគ្គសិក្សា ជំនាន់ទី១១៤ នៃមជ្ឈមណ្ឌលបេសកម្ម សាសនាគ្រីស្ទស៊ីយ៉ូន របស់ពូជអំបូរទាំង១២ នៃស៊ីនឆន់ជី នៅឯពហុកីឡាដ្ឋាននៃទីក្រុងថេហ្គួ។ និស្សិតដែលបញ្ចប់ការសិក្សា នៅក្នុងវគ្គនេះ មានចំនួនសរុបទាំងអស់គឺ ១០ម៉ឺន ៨០៨៤នាក់។ ហើយនៅក្នុងឆ្នាំ២០១៩ ឆ្នាំមុននោះគឺ មាន១០ម៉ឺន ៣៧៦៤នាក់ និងឆ្នាំ២០២២ គឺ ១០ម៉ឺន ៦១៨៦នាក់ និស្សិតដែលបញ្ចប់វគ្គសិក្សាលើស១០ម៉ឺននាក់ នេះគឺ បានប្រារព្ធឡើង ៣លើកមកហើយ។

ការបញ្ចប់វគ្គសិក្សា នៅថ្ងៃនេះ ដែលបានចាប់ផ្ដើមឡើងពីសេចក្ដីថ្លែងការណ៍បើករបស់លោកប្រធាន លី ម៉ាន់ហ៊ី នៃព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី និងបន្តចាក់ផ្សាយនូវវីដេអូ អបអរសាទរពីមនុស្សជុំវិញពិភពលោក រួមទាំងលោក Petr Lăzăroiu ដែលជាអតីតចៅក្រមនៃតុលាការធម្មនុញ្ញនៃប្រទេសរូម៉ានី និងចាក់ផ្សាយនូវសុន្ទរ កថារបស់លោកប្រធាន លី ផងដែរ ។ លោកប្រធាន លី បានមានប្រសាសន៍ថា “ព្រះជាម្ចាស់ ទ្រង់នឹងមើលឃើញ ការជួបជុំរបស់យើង។ ចូរយើងធ្វើឱ្យសម្រេចឡើងនូវពិភពលោកដែលល្អ ទៅតាមព្រះហឫទ័យរបស់ទ្រង់់” គឺគាត់បានលើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សា និងភ្ញៀវកិត្តិយសទាំងអស់ជាបែបនេះ។តាមរយៈព្រះបន្ទូលបើកបង្ហាញ ដែលនិស្សិតទាំងអស់បានរៀននេះ លោកប្រធាន លី បានសង្កត់ធ្ងន់ថា “សៀវភៅដែលហៅថា វិវរណៈនេះ បរិមាណនៃសៀវភៅនេះ មិនច្រើនក៏ពិតមែន ប៉ុន្តែ គឺមានការកត់ត្រាដ៏ អស្ចារ្យអំពី ការយាងចុះមក នៃនគររបស់ព្រះជាម្ចាស់” “ហើយការដែលជឿទៅលើការទាំងនេះ, និងការដែល ប្រាប់ការទាំងនេះទៅគ្រប់មនុស្សទាំងអស់ នេះហើយជាព្រះហឫទ័យរបស់ព្រះជាម្ចាស់” ។

ដូច្នេះ ’ការដែលព្រះជាម្ចាស់ និងនគរស្ថានសួគ៌យាងចុះមកឯផែនដីនេះ ហើយនិងការដែលក្លាយទៅជា តែមួយនោះ គឺមានន័យថា លោកីយ៍នឹងក្លាយជាកន្លែងបរិសុទ្ធ ដែលព្រះជាម្ចាស់សោយរាជ្យ” ហើយបាន ស្នើរសុំ ’ឱ្យខិតខំ ដើម្បីឱ្យសម្រេចបាននូវពិភពលោកដែលល្អ ទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់”។តាមរយៈសារជូនពររបស់ប្រធាន ថាន់ យ៉ង់ជីន នៃមជ្ឈណ្ឌលបេសកម្មសាសនាគ្រីស្ទស៊ីយ៉ូន បានមាន ប្រសាសន៍ថា ’(និសិ្សតដែលបញ្ចប់វគ្គសិក្សាទាំងអស់គ្នា) បានស្ដាប់ដោយផ្ទាល់នូវព្រះបន្ទូលបើកបង្ហាញ ដ៏អស្ចារ្យ រយៈពេល៦ពាន់ឆ្នាំ ហើយក៏បានត្រួតពិនិត្យអំពីការដែលថា តើព្រះជាម្ចាស់បានសន្យាអំពីអ្វី នៅក្នុងគ្រានេះផងដែរ។ ដូច្នេះ ខ្ញុំជឿថា អ្នកទាំងអស់គ្នា នឹងបានយល់យ៉ាងច្បាស់ថា តើខ្លួនយើងជានរណាដែលនៅក្នុងព្រះគម្ពីរបានចែងនោះ។ ហើយបានស្នើរសុំថា ឥឡូវនេះ ចូរពួកយើងមើលអស់ទាំងសាសន៍ឱ្យជា ជាមួយគ្នា ហើយចូរឱ្យយើងឈរនាំជូរមុខ ដើម្បីសម្រេចបាននូវសន្តិភាពពិភពលោក។”នៅក្នុងកម្មពិធីបញ្ចប់វគ្គសិក្សា ’ព្រឹត្តិការណ៍វិវរណៈសញ្ញាថ្មី ដែលស៊ីនឆន់ជីធ្វើបន្ទាល់ គឺព្រឹត្តិការណ៍ក្បត់ ,បំផ្លាញ, និងសង្គ្រោះត្រូវបានសម្ដែងឡើងតាមរយៈការឡើងកាតមានរយៈពេល ១៥នាទី ដែលមានអ្នក ចូលរួមសម្ដែង ប្រហែល ១ម៉ឺននាក់” ហើយក៏បានទទួលការទះដៃគ្រាំទ្រយ៉ាងកក់ក្ដៅផងដែរ។សុន្ទរកថារបស់និស្សិតបញ្ចប់ការសិក្សា ឆង់ ហ្យន់ម៉ូ អំពីការបញ្ចប់ការសិក្សាដែលត្រូវបានប្រកាស បន្ទាប់ពីការធ្វើបទបង្ហាញនៃការទទួលវិញ្ញាប័ណ្ណប័ត្របញ្ចប់, ការរំលងខ្សែបណ្ដោងមួក, ការទទួលប័ណ្ណ សរសើរក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

នៅក្នុងពិធីបញ្ចប់វគ្គសិក្សា ១០ម៉ឺននាក់លើកនេះ គឺមានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ដោយសារ តែមានអតីតគ្រូគង្វាល និងនិសិ្សតព្រះគម្ពីរចំនួន ៦២៧៤នាក់បានបញ្ចប់វគ្គសិក្សានេះផងដែរ។ បើប្រៀបទៅនឹង ពិធីបញ្ចប់វគ្គសិក្សានៅឆ្នាំមុន ដែលមានគ្រូគង្វាលចំនួន ៥២២នាក់បានបញ្ចប់វគ្គសិក្សា នោះ គឺមានការកើនឡើងចំនួន ១០ដងឯនុះ។
មន្ត្រីរបស់ព្រះវិហារ សាសនាគ្រីស្ទ ស៊ីនឆន់ជី បានមានប្រសាសន៍ថា “ដោយសារវាជាព្រឹត្តិការណ៍ ទ្រង់ទ្រាយធំ ដូច្នេះយើងបានផ្តោតសំខាន់ទៅលើសុវត្ថិភាព និងសណ្តាប់ធ្នាប់” ហើយលោកបានបន្ថែមទៀត ថា ’ដើម្បីរៀបចំត្រៀមការពារសម្រាប់ សីតុណ្ហភាពទាប និងភាពអាសន្ន យើងក៏បានខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងការបង្កើតប្រព័ន្ធវេជ្ជសាស្ត្រ រួមទាំងការបណ្តុះបណ្តាលការសង្គ្រោះបន្ទាន់ និងការដាក់ពង្រាយ បុគ្គលិកពេទ្យផងដែរ។”

គាត់បានបន្តទៀតថា “ក្នុងចំណោមនិកាយទាំងអស់នៅជុំវិញពិភពលោក កន្លែងដែលធ្វើការប្រមូលផ្ដុំ ពួកបរិសុទ្ធលើសពី ១០ម៉ឺននាក់ ក្នុងអំឡុងពេលតែមួយឆ្នាំនោះ គឺមានតែព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី តែមួយគត់ប៉ុណ្ណោះ។ នេះគឺដោយសារតែព្រះបន្ទូលនៃសេចក្ដីពិត គឺមាននៅឯស៊ីនឆន់ជី ហើយក៏ព្រោះតែ ព្រះជាម្ចាស់ និងព្រះយេស៊ូវគង់នៅជាមួយផងដែរ។ ហើយគាត់ព្រមទាំងបានធ្វើការស្នើរសុំថា សូមឱ្យធើ្វការពិនិត្យព្រះបន្ទូលជាកុំខាន ហើយសង្ឈឹមថា ពួកយើងនឹងក្លាយជាតែមួយជាមួយគ្នា នៅក្នុងព្រះគម្ពីរ” ៕