Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីនូវែលសេឡង់ ហាមមិនឲ្យសិស្ស ប្រើទូស័ព្ទក្នុងថ្នាក់រៀន

នាយករដ្ឋមន្ត្រីនូវែលសេឡង់ ហាមមិនឲ្យសិស្ស ប្រើទូស័ព្ទក្នុងថ្នាក់រៀន

នាយករដ្ឋមន្ត្រីមកពីគណបក្សអភិរក្សនិយមដែលទើបឡើងកាន់អំណាចបានមួយសប្តាហ៍ លោក Christopher Luxon បាននិយាយកាលពីថ្ងៃសុក្រទី១ខែធ្នូថា ទូរស័ព្ទចល័តនឹងត្រូវបានហាមប្រាមនៅតាម សាលារៀនទូទាំង ប្រទេសនូវែលសេឡង់ ខណៈរដ្ឋាភិបាលដែលកំពុង សម្លឹងមើលជុំវិញអត្រាចេះអក្សធ្លាក់ចុះ។នេះបើយោងតាម ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។សាលារៀនរបស់ប្រទេសនូវែលសេឡង់ធ្លាប់មានអំនួតតាមរយៈពិន្ទុអ្នកចេះអក្សល្អបំផុតរបស់ពិភពលោក ប៉ុន្តែ កម្រិតនៃការអាននិងការសរសេរបានធ្លាក់ចុះដល់ចំណុចដែលអ្នកស្រាវជ្រាវមួយចំនួនភ័យខ្លាចថាមានវិបត្តិនៅក្នុងថ្នាក់រៀន។

Luxonបានប្រកាសថាគាត់នឹងហាមប្រាមទូរស័ព្ទនៅសាលារៀនក្នុងរយៈពេល១០០ ថ្ងៃដំបូងរបស់គាត់នៅក្នុង ការិយាល័យ ដោយប្រកាន់យកនូវគោលនយោបាយដែលត្រូវបានសាកល្បងជាមួយ នឹងលទ្ធផលចម្រុះនៅ ក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង។

លោកLuxon បាននិយាយថា ការផ្លាស់ប្តូរនេះនឹងបញ្ឈប់អាកប្បកិរិយារំខាន និងជួយសិស្សផ្តោតអារម្មណ៍លើ ការសិក្សា។លោកបានបន្តថា “យើងនឹងហាមប្រាមទូរស័ព្ទនៅទូទាំងប្រទេសនូវែល សេឡង់នៅក្នុងសាលា រៀន ។ យើងចង់ឱ្យកូនរបស់យើងរៀន ហើយយើងចង់ឱ្យគ្រូរបស់យើងបង្រៀន។អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអប់រំសប្បុរសធម៌នូវែលសេឡង់បានព្រមានអំពី វិបត្តិអក្ខរកម្មនៅឆ្នាំ ២០២២ ដោយរកឃើញថាក្មេងអាយុ១៥ឆ្នាំច្រើនជាងមួយភាគបីមិនចេះអាន ឬសរសេរបាន៕

RELATED ARTICLES