Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ចោទហាម៉ាស់ ក្បត់កិច្ចព្រមព្រៀង បទឈប់បាញ់បន្តការវាយលុកតំបន់ហ្គាហ្សា

អ៊ីស្រាអែល ចោទហាម៉ាស់ ក្បត់កិច្ចព្រមព្រៀង បទឈប់បាញ់បន្តការវាយលុកតំបន់ហ្គាហ្សា

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា នៅថ្ងៃ សុក្រថ្ងៃទី១ខែធ្នូបន្ទាប់ពីបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនថាបានរំលោភលើបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃដោយការបាញ់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។រយៈពេលមួយម៉ោងមុនពេលបទឈប់បាញ់ត្រូវបានបញ្ចប់នៅម៉ោង១រសៀលនៅប្រទេសសិង្ហបុរី អ៊ីស្រាអែល បាននិយាយថាខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតដែលបាញ់ចេញពីតំបន់ហ្គាហ្សា។យោធាអ៊ីស្រាអែលបាននិយាយថា ស៊ីរ៉ែនព្រមានបន្ថែមអំពីគ្រាប់រ៉ុក្កែតបានបន្លឺឡើងម្តងទៀតនៅក្នុងតំបន់ អ៊ីស្រាអែលក្បែរតំបន់ហ្គាហ្សាប៉ុន្មាននាទីមុនថ្ងៃកំណត់។

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសនិងកាំភ្លើងធំ របស់អ៊ីស្រាអែល នៅទូទាំងតំបន់ជុំវិញ បន្ទាប់ពីបទឈប់បាញ់បានផុតកំណត់។

ជនជាតិប៉ាឡេស្ទីន ៦ នាក់ត្រូវបានសម្លាប់នៅRafah

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦នាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃសុក្រ នៅក្នុងការវាយឆ្មក់តាម អាកាសរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah ដែលជាទីក្រុងមួយនៅភាគខាងត្បូងហ្គាហ្សា។ នេះបើតាមអ្នកនាំពាក្យមកពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានប្រាប់ AFP ។ទីភ្នាក់ងារព័ត៌មានAFPបាននិយាយថា ដោយឡែកកុមារពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ តាមអា កាសនៅភាគខាងជើងទីក្រុងហ្គាហ្សា។ 

ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថាតំបន់ជាច្រើនត្រូវបានវាយប្រហារ តាមអា កាសរបស់អ៊ីស្រាអែល។បទឈប់បាញ់បាននាំទៅដល់ការដោះលែងចំណាប់ខ្មាំងជាង ១០០នាក់នៅហ្គាហ្សា ខណៈប្រហែល១៤០នាក់នៅតែជាប់ឃុំ៕

RELATED ARTICLES