Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិ បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស បន្តជីវិត ពីរថ្ងៃទៀត

 បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស បន្តជីវិត ពីរថ្ងៃទៀត

បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាដែលជិតផុតសុពលភាពត្រូវបានពន្យារ ពេលពីរថ្ងៃបន្ថែមទៀត។នេះបើតាមអ្នកសម្រុះសម្រួលកាតាបាននិយាយកាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកា។ ការពន្យារពេលនេះដោយបង្កើនការរំពឹងទុកថាក្រុមប៉ាឡេស្ទីននឹងដោះលែងចំណាប់ខ្មាំងលើសពី៦៩នាក់ដែលត្រូវបានដោះលែងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។

អ៊ីស្រាអែលពីមុនមកបាននិយាយថាខ្លួននឹងបន្តបទឈប់បាញ់មួយថ្ងៃសម្រាប់រាល់ចំណាប់ខ្មាំង១០នាក់បន្ថែមទៀតដែលត្រូវបានដោះលែង។

ការដោះលែងមនុស្ស៣៣នាក់របស់អ៊ីស្រាអ៊ែលមានន័យថា ជនជាតិប៉ាឡេស្ទីនចំនួន១៥០នាក់ត្រូវបានដោះ លែងចាប់តាំងពីថ្ងៃសុក្រដែលជាថ្ងៃដែលភាគីទាំងពីរបានចាប់ផ្តើមផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោស។អ៊ីស្រាអែលជឿថាមានចំណាប់ខ្មាំងជាង ១៧០នាក់នៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា៕

RELATED ARTICLES