Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិលោក ចូ បៃដិន នឹងមិនចូលរួមកិច្ចប្រជុំកំពូល​អាកាស​ធាតុ COP28 នៅទីក្រុងឌូបៃ

លោក ចូ បៃដិន នឹងមិនចូលរួមកិច្ចប្រជុំកំពូល​អាកាស​ធាតុ COP28 នៅទីក្រុងឌូបៃ

មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យទី២៦ខែវិច្ឆិកា) ថា ប្រធានាធិបតីលោកចូ បៃដិន នឹងខកខាន​កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងឌូបៃបន្ទាប់ពីរយៈពេលពីរឆ្នាំនៃការចូលរួមកិច្ចពិភាក្សានេះដោយសង្ឃឹមថានឹងបង្ហាញពីភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។មនុស្សប្រហែល៧០០០០នាក់ រួមទាំងមេដឹកនាំជាតិ និងសម្តេចប៉ាប ហ្វ្រង់ស៊ីស ត្រូវបានគេរំពឹងថានឹងចូលរួម​ប្រជុំ COP28 នៅថ្ងៃព្រហស្បតិ៍ ដែលជាកិច្ចប្រជុំកំពូលអាកាសធាតុដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ។មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថាលោក បៃដិនមិនមានគម្រោងចូលរួម COP28 ក្នុងសប្តាហ៍នេះ ឬអំឡុងពេល​ជិតដល់ការបញ្ចប់នៃកិច្ចចរចានៅថ្ងៃទី១២ ខែធ្នូ។មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថារដ្ឋបាលបៃដិននៅតែកំពុងពិភាក្សាថាតើត្រូវបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅឌូបៃ។

លោក John Kerry បេសកជនអាកាសធាតុអាមេរិក និងជាអតីតរដ្ឋលេខាធិការ និងសមាជិកព្រឹទ្ធសភា នឹងដឹក​នាំ​ការចរចាប្រចាំថ្ងៃសម្រាប់សហរដ្ឋអាមេរិក។

មន្ត្រីរូបនោះមិនបានប្រាប់ពីហេតុផលសម្រាប់ការសម្រេចចិត្តរបស់លោក បៃដិន ទេប៉ុន្តែលោក បៃដិន ត្រូវបាន​ផ្តោត​អស់រយៈពេលជាងមួយខែលើសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយក៏កំពុងសម្លឹងរកមើល​របៀបវារៈក្នុងស្រុករបស់គាត់ដែលមានរយៈពេលតិចជាងមួយឆ្នាំដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក។កាលវិភាគដែលចេញផ្សាយដោយសេតវិមានសម្រាប់លោក បៃដិននិងអនុប្រធានាធិបតីកាមាឡា ហារីស បានបង្ហាញថាអ្នកទាំងពីគ្មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងឌូបៃក្នុងសប្តាហ៍នេះទេ។

កាលវិភាគរបស់លោក បៃ រួមមានការធ្វើដំណើរទៅកាន់រដ្ឋ Coloradoដើម្បីបង្ហាញពីការវិនិយោគរបស់សហ​រដ្ឋអាមេរិកលើថាមពលខ្យល់ការជួបជាមួយប្រធានាធិបតីនៃប្រទេសអង់ហ្គោឡា និងការបំភ្លឺដើមឈើណូអែល​ជាតិ ៕

RELATED ARTICLES