អង្គការសុខភាពពិភពលោកបានស្នើសុំចិនឲ្យផ្តល់ ទិន្នន័យបន្ថែមអំពីជំងឺផ្លូវដង្ហើមដែលរីករាលដាលនៅភាគ ខាងជើងនៃប្រទេសប៉ុន្តែទីក្រុងប៉េកាំងមិនបានផ្តល់ការអត្ថាធិប្បាយជាសាធារណៈទេកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា)។

អង្គការសុខភាពពិភពលោកបាននិយាយថា ភាគខាងជើងប្រទេសចិនត្រូវបានរាយការណ៍ពីការកើន ឡើងនៃ ជំងឺមួយ ប្រភេទដូចគ្រុនផ្តាសាយចាប់តាំងពីពាក់កណ្តាលខែតុលាបើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នា កាលពីបីឆ្នាំមុន។
អង្គការសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាអង្គការសុខភាពពិភពលោកបានធ្វើសំណើជាផ្លូវការទៅកាន់ប្រទេសចិនសម្រាប់ព័ត៌មានលម្អិតស្តីពីការកើនឡើងនៃជំងឺផ្លូវដង្ហើមនិងបានរាយការណ៍ពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ។
គណៈកម្មការសុខភាពជាតិចិន បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ជំងឺផ្លូវដង្ហើមកើនឡើងគឺ ដោយសារតែការដកការរឹតត្បិតកូវីដ-១៩ និងការចរាចរនៃមេរោគដែលគេស្គាល់ថាជាជំងឺផ្តាសាយ និងការ ឆ្លងមេរោគបាក់តេរីទូទៅដែលប៉ះពាល់ដល់កុមារ រួមទាំងជំងឺរលាកសួត mycoplasma ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនដែលមានទីតាំងនៅ ភាគខាងជើងនៃប្រ ទេសនេះបច្ចុប្បន្នកំពុងជួបប្រទះនឹងភាពត្រជាក់មួយដោយសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ក្រោមសូន្យនៅថ្ងៃសុក្រ។
WHOមិនបានផ្តល់ការចង្អុលបង្ហាញអំពីការឆ្លើយតបរបស់ប្រទេសចិនចំពោះសំណើសុំព័ត៌មានបន្ថែមនោះទេ។គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដោយ AFP ទេកាលពីថ្ងៃព្រហស្បតិ៍។ហើយអ្នកនាំពាក្យក្រសួងការបរទេសក្រុងប៉េកាំងលោកស្រី Mao Ning បានបង្វែរអ្នក កាសែតទៅកាន់ អាជ្ញាធរចិនមានសមត្ថកិច្ច៕