ប៉ូលិសឥណ្ឌូណេស៊ីបានកំណត់ឈ្មោះប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយគឺលោក Firli Bahuri ជាជន សង្ស័យក្នុងសំណុំរឿងពុករលួយដែលធ្វើអោយស្ថាប័នជាតិកំពូលមួយនេះមានកេរ្តិ៍ឈ្មោះស្អុយរលួយ។លោកFirli គឺជាជនសង្ស័យក្នុងការជំរិតទារប្រាក់ពីលោក Syahrul Yasin Limpo អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលត្រូវបានចាប់ខ្លួនកាលពីខែមុន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទពុករលួយលួចថវិកាសាធារណៈជាង ៨០ម៉ឺន ដុល្លារអាមេរិក។

លោក Ade Safri Simanjuntak មន្ត្រីប៉ូលិសទីក្រុងហ្សាកាតា បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃពុធទី ២២ វិច្ឆិកាថា មាន ភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ឈ្មោះប្រធាន KPK ជាជនសង្ស័យក្នុងសំណុំរឿងពុករលួយ ក្នុងទម្រង់នៃការជំរិតទារប្រាក់។លោកថា មន្ត្រីរដ្ឋបានជំរិតប្រាក់នៅក្រសួងកសិកម្មពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។លោក Ade បានបន្ថែមថា អាជ្ញាធរបានរឹបអូសឯកសារប្រតិបត្តិការប្តូរប្រាក់ពីប្រទេសសិង្ហបុរី និងប្រាក់ដុល្លារ អាមេរិកដែលមានតម្លៃ៤៧៧៧៣០ ដុល្លារអាមេរិកពីការវាយឆ្មក់នៅទីតាំងពីរ។នេះជាលើកទីមួយហើយដែលប្រធានស្ថាប័នប្រឆាំងអំពើពុករលួយរបស់ឥណ្ឌូណេស៊ីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែលទីភ្នាក់ងារនេះបង្កើតឡើងចំពោះប៉ូលិស។
Firli អតីតអគ្គអធិការប៉ូលិសមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ទេគាត់មិនត្រូវបានចាប់ ខ្លួនទេ។
គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទមុនក្លាយជាជនសង្ស័យថាខ្ញុំ មិនដែលជំរិតអ្នក ណាម្នាក់ទេ ហើយខ្ញុំមិនដែលជាប់ពាក់ព័ន្ធក្នុងការសូកប៉ាន់ … ជាមួយនរណាម្នាក់ទេ។គណៈកម្មាការលុបបំបាត់អំពើពុករលួយ ដែលស្គាល់ដោយអក្សរកាត់ជាភាសាឥណ្ឌូនេស៊ី KPK មិនបានឆ្លើយ តបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
នៅពេលដែលត្រូវបានសួរអំពីលោក Firli ជាប់ឈ្មោះជាជនសង្ស័យប្រធានាធិបតីលោកចូកូ វីដូដូ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថាខ្ញុំគោរពដំណើរការច្បាប់។ Firli ត្រូវបានគេតែងតាំងជាប្រធាន KPK ក្នុងឆ្នាំ២០១៩ ស្រប ពេលជាមួយគ្នានេះដែរ អ្នករិះគន់បាននិយាយថា ការផ្លាស់ប្តូរច្បាប់គ្រប់គ្រងទីភ្នាក់ងារនេះបានចុះខ្សោយ ដែល បង្កឱ្យមានការតវ៉ាជាបន្តបន្ទាប់ ។
KPK បានកាត់ទោសអ្នកនយោបាយ មន្ត្រី និងអ្នកជំនួញរាប់រយនាក់ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលបានក្លាយជាភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារដែលគួរឱ្យគោរពបំផុតរបស់ប្រទេស៕