ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធទី២២ ខែវិច្ឆិកា ថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាខួងបាន ២ ភាគ ៣ នៃផ្លូវ ឆ្ពោះទៅរកកម្មករចំនួន៤១នាក់ដែលជាប់នៅក្នុងផ្លូវរូងក្រោមដីដែលដួលរលំអស់រយៈពេល ១១ ថ្ងៃ ។
លោក Mahmood Ahmad មន្ត្រីក្រសួងផ្លូវថ្នល់ និងផ្លូវហាយវេ ដែលចូលរួមក្នុងប្រតិបត្តិការនេះបាននិយាយថា ខ្ញុំរីករាយណាស់ក្នុងការចែករំលែក… ការខួងដីចំនួន៣៩ ម៉ែត្រក្នុងប្រវែងសរុប៥៧ត្រូវបានបញ្ចប់។អេស្កាវ៉ាទ័របាននឹងកំពុងកាយយកដី បេតុង និងកម្ទេចថ្មរាប់តោនចេញពីផ្លូវរូងក្រោមដីដែលកំពុងសាងសង់នៅភាគខាងជើងរដ្ឋហិម៉ាឡៃយ៉ានចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកានៅពេលដែលផ្នែកមួយនៃផ្លូវរូងក្រោមដីបានដួលរលំ។

លោក Ahmadបានប្រាប់អ្នកយកព័ត៌មាននៅគេហទំព័រថា ប្រសិនបើគ្មានការរារាំងទេយើងសង្ឃឹមថាអាចមានព័ត៌មានរីករាយនៅយប់នេះ ឬថ្ងៃស្អែក ។លោកបានបន្ថែមថានេះជាដំណឹងដ៏រីករាយសម្រាប់យើង ដែលយើងកំពុងឈានទៅមុខក្នុងល្បឿនដ៏លឿន។
កម្មករឥណ្ឌា៤០នាក់ដែលជាប់ក្នុងផ្លូវរូងក្រោមដីបាក់ស្រុតរយៈពេល១០ថ្ងៃត្រូវបានគេមើលឃើញថានៅមានជីវិតនៅលើកាមេរ៉ាជាលើកដំបូងកាលពីថ្ងៃអង្គារទី២១ វិច្ឆិកាតែ មើលទៅអស់កម្លាំងនិងថប់បារម្ភ ខណៈដែលកម្មករព្យាយាមបង្កើតផ្លូវថ្មីដើម្បីរំដោះពួកគេ ៕