Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិមីយ៉ាន់ម៉ា ប្រគល់ចោរបច្ចេកវិទ្យាចិន ជាង៣ម៉ឺន នាក់ ទៅប្រទេសវិញ

មីយ៉ាន់ម៉ា ប្រគល់ចោរបច្ចេកវិទ្យាចិន ជាង៣ម៉ឺន នាក់ ទៅប្រទេសវិញ

អាជ្ញាធរមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យក្លែងបន្លំទូរគមនាគមន៍ចំនួន៣១០០០នាក់ទៅប្រទេសចិន ចាប់តាំង ពីមន្ត្រីអនុវត្តច្បាប់មកពីប្រទេសទាំងពីរបានបើកការបង្ក្រាបលើការឆបោកតាមអ៊ីនធឺណិតកាលពីខែកញ្ញាកន្លងមក។នេះបើតាមអាជ្ញាធរចិនបាននិយាយកាលពីថ្ងៃអង្គារទី២១វិច្ឆិកា។ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យរួមមានអ្នកហិរញ្ញវត្ថុ ចំនួន៦៣នាក់ និងមេដឹកនាំក្រុមឧក្រិដ្ឋកម្មដែលបានបោកប្រាស់លុយពីពលរដ្ឋចិនយ៉ាងច្រើន។ក្រសួងបាន និយាយថា៖ «ការបង្រ្កាបបានទទួលលទ្ធផលនៅក្នុងសមរភូមិដ៏សំខាន់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មនុស្សជាង ១០ម៉ឺននាក់បានចូលរួមក្នុងការក្លែង បន្លំទូរគមនា គមន៍ជារៀងរាល់ថ្ងៃនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់យ៉ាងហោចណាស់ ១០០០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែល មានព្រំប្រទល់ជាប់នឹងភាគនិរតីនៃប្រទេសចិន។

ប៉ូលីសចិនបានចាប់ផ្តើមបង្ក្រាបការក្លែងបន្លំនៅកាលពីខែកញ្ញានិងខែនេះ។ប៉ូលីសបានចាប់ផ្តើមនូវអ្វីដែល ពួកគេនិយាយថាជាការវាយប្រហារយ៉ាងរហ័សទៅលើក្រុមឧក្រិដ្ឋកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ប៉ូលិសចិនបាននិយាយថាមេខ្លោងក្រុមក្មេងទំនើងមីយ៉ាន់ម៉ាបានធ្វើអត្តឃាតកាលពីសប្តាហ៍មុនខណៈកំពុងរត់គេចពីអាជ្ញាធរមីយ៉ាន់ម៉ា។ ក្រោយមកសមាជិកបីនាក់នៃក្រុមក្មេងទំនើងរបស់គាត់ត្រូវបានបញ្ជូនទៅប៉ូលិសចិន៕

RELATED ARTICLES