Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ា ៣៨នាក់ ត្រូវបានចាប់ខ្លួនក្នុង រដ្ឋរ៉ាក់ឃីន

យោធាមីយ៉ាន់ម៉ា ៣៨នាក់ ត្រូវបានចាប់ខ្លួនក្នុង រដ្ឋរ៉ាក់ឃីន

ក្រុមឧទ្ទាមបាននិយាយកាលពីថ្ងៃពុធទី១៥ វិច្ឆិកា ថា សមាជិករាប់សិបនាក់នៃកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានចុះចាញ់ឬត្រូវបានចាប់ខ្លួនខណៈដែលការវាយលុករបស់ក្រុមបះបោរកំពុងប្រយុទ្ធនឹងរបបយោធាទូទាំងប្រទេស។

ក្រុមដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពក្នុងរដ្ឋរ៉ាក់ឃីន ភាគខាងលិចមីយ៉ាន់ម៉ាបាននិយាយថា យ៉ាងហោច ណាស់ប៉ូលីស ២៨ នាក់បានបោះបង់ចោលអាវុធរបស់ពួកគេ ហើយបានចុះចាញ់នឹងកងទ័ព Arakan (AA) ខណៈដែលទាហាន ១០ នាក់ត្រូវបានចាប់ខ្លួន។

ជុំវិញនឹងបញ្ហានេះរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យពី AA ដែលជាក្រុមបះបោរជន ជាតិភាគតិច មួយក្នុងចំណោមក្រុមបះបោរជនជាតិភាគតិចចំនួនបីដែលបានបើកការវាយលុកដោយសម្របសម្រួលប្រឆាំងនឹងកងកម្លាំងយោធាកាលពីចុងខែតុលា។រដ្ឋបាលនៅទីនោះបាននិយាយថាបម្រាមគោចរត្រូវបានដាក់នៅក្នុងរដ្ឋធានី Sittwe រដ្ឋរ៉ាក់ឃីន ជាកន្លែងដែល រថក្រោះយោធាត្រូវបានគេមើលឃើញឈរជើងនៅទីនោះ។

ពួកឧទ្ទាមបានដណ្តើមយកទីប្រជុំជននិងប៉ុស្តិ៍យោធាមួយចំនួនរួមទាំងនៅតាមព្រំដែនជាមួយប្រទេសចិនដោយបង្ហាញរបបយោធាជាមួយនឹងការសាកល្បងដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីយោធាបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ដោយបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់ណូ បែល។

អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun កាលពីថ្ងៃអង្គារបានចោទប្រកាន់ក្រុមឧទ្ទាមថា បំផ្លាញប្រទេស ទាំងមូល ហើយបាននិយាយថា របាយការណ៍នៃការកាន់កាប់ទីតាំងយោធាគឺជាការឃោសនា” ។គាត់បាននិ យាយថាសត្រូវបានដកថយបន្ទាប់ពីពួកគេបានបាត់បង់ទាហាន។យើងកំពុងព្យាយាមបញ្ចូលគ្នានូវប៉ុស្តិ៍តូចៗ ជាយុទ្ធសាស្ត្រ៕

RELATED ARTICLES