យោងតាមឯកសារនិងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលបានឱ្យដឹងថា របបយោធាមីយ៉ាន់ម៉ាបាន ដាក់បម្រាមគោចរនៅទីក្រុងSittweភាគខាងលិចចំពេលមានការកើនឡើងនៃការប្រយុទ្ធគ្នាលើសមរភូមិជួរ មុខជាច្រើនរវាងយោធា និងក្រុមបះបោរជនជាតិភាគតិច។ជាមួយគ្នានេះដែររបបមីយ៉ាន់ម៉ាបានប្រកាសច្បាប់អាជ្ញាសឹកនៅសង្កាត់ភាគខាងជើងនៃរដ្ឋសានចំនួនប្រាំបី ខណៈប្រតិបត្តិការ ១០២៧ របស់សម្ព័ន្ធភាតរភាពនៅតែបន្តវាយលុក។

អ្នកស្រុកSittweក្នុងរដ្ឋរ៉ាឃីនភាគខាងលិចត្រូវបានបញ្ជាមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេបន្ទាប់ពីម៉ោង ៩ យប់ ហើយអាជីវកម្មត្រូវតែបិទនៅម៉ោង ៨និង៣០នាទីយប់បើមិនដូច្នោះទេត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់។នេះបើយោងតាមការជូនដំណឹងដែលចេញដោយអាជ្ញាធររដ្ឋបាលក្នុងតំបន់ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ដែលទទួល បានដោយរ៉យទ័រ។ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេជុំវិញបញ្ហានេះ។លោក James Lalrinchana ស្នងការរងនៃស្រុកមួយនៅព្រំដែនមីយ៉ាន់ម៉ា បាននិយាយថា មនុស្សប្រហែល ៥០០០នាក់មកពីប្រទេសមីយ៉ាន់ម៉ាបានឆ្លងចូលទៅក្នុងរដ្ឋ Mizoram របស់ប្រទេសឥណ្ឌា ដើម្បីស្វែងរកទីជំរក ពីការប្រយុទ្ធគ្នានេះ។

រដ្ឋ Chin ដែលមានសន្តិភាពច្រើនឆ្នាំមកហើយ បានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ដោយមានប្រជាជនរាប់ពាន់នាក់បានកាន់អាវុធប្រឆាំងនឹងរដ្ឋបាលយោធា។ការវាយលុកប្រឆាំងរដ្ឋាភិបាលត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែតុលាដោយប្រតិបត្តិការ១០២៧នៅក្នុងរដ្ឋ Shan ភាគឦសានជាប់ព្រំដែនជាមួយប្រទេសចិន ជាកន្លែងដែលក្រុមឧទ្ទាមប្រដាប់អាវុធបាន ដណ្តើមយក ទីក្រុងជាច្រើន និងទីតាំងយោធាជាង ១៣៦កន្លែង។
ប្រធានាធិបតីស្តីទីដែលត្រូវបានតែងតាំងដោយយោធាកាលពីសប្តាហ៍មុនបាននិយាយថាប្រទេសមីយ៉ាន់ម៉ាមានហានិភ័យនៃការបែកបាក់គ្នាដោយសារតែការឆ្លើយតបមិនមានប្រសិទ្ធភាពចំពោះការបះបោរ។ឧត្តមសេនីយ៍ និយាយថាពួកគេកំពុងប្រយុទ្ធជាមួយ “ភេរវករ ៕