ឥណ្ឌូណេស៊ីបានបើកសម្ពោធកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកតម្លៃ 100លានដុល្លារកាលកាល ពីថ្ងៃព្រហស្បតិ៍ ទី៩ខែវិច្ឆិកាដែលជាកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ខណៈដែល ប្រទេសនេះស្វែងរកឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញពណ៌បៃតង។ស្ថិតក្នុងតំបន់បៃតងខៀវស្រងាត់ហ៊ុព័ទ្ធដោយវាលស្រែ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលផ្តល់មូលនិធិ ដោយសាជីវកម្មធនាគារ Sumitomo Mitsui Banking, Societe Generale និង Standard Chartered មានបន្ទះសូឡាចំនួន ៣៤០០០០។

កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹក Cirata ដែលត្រូវបានគេរំពឹងថានឹងផលិតអគ្គិសនី គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ថាមពលដល់គ្រួសារចំនួន៥០០០០ត្រូវបានសាងសង់នៅលើអាងស្តុកទឹកទំហំ ២០០ហិកតានៅ West Java ចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតា។
លោកប្រធានាធិបតី ចូកូ វីដូដូ បានថ្លែងសន្ទរកថាក្នុងឱកាសប្រារព្ធពិធីនោះថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយពី ព្រោះក្តីសុបិនដ៏ធំរបស់យើងក្នុងការកសាងរោងចក្រថាមពលកកើតឡើងវិញនៅលើមាត្រដ្ឋានដ៏ធំមួយត្រូវបានសម្រេច។
លោកបានបន្តថា៖ «យើងបានគ្រប់គ្រងការសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកធំបំផុត នៅអាស៊ីអាគ្នេយ៍ និងធំជាងគេទីបីក្នុងពិភពលោក»។
លោក Didit Haryo Wicaksono អ្នកធ្វើយុទ្ធនាការ Greenpeace Indonesia បានប្រាប់ AFP ថាការសាង សង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតដោយប្រើប្រាស់ដីទំនេរឬអាងស្តុកទឹកគួរតែជាម៉ាស៊ីនភ្លើងដ៏សំខាន់នៃការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេសឥណ្ឌូណេស៊ី។រដ្ឋាភិបាលឥណ្ឌូណេស៊ីបាននិយាយថាខ្លួននឹងព្យាយាមឈានដល់ការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៦០៕