Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិបំផ្ទុះភ្នំភ្លើងបាតសមុទ្រ បង្កើតកោះថ្មីឲ្យជប៉ុន

បំផ្ទុះភ្នំភ្លើងបាតសមុទ្រ បង្កើតកោះថ្មីឲ្យជប៉ុន

ភ្នំភ្លើងក្រោមបាតសមុទ្រមួយបានផ្ទុះកាលពីបីសប្តាហ៍មុន ដែលផ្តល់នូវទិដ្ឋភាពដ៏កម្រនៃកំណើតកោះថ្មីដ៏ តូចមួយ របស់ប្រទេសជប៉ុន ប៉ុន្តែអ្នកជំនាញបាននិយាយថា កោះនេះប្រហែលជាមិនស្ថិតស្ថេរយូរប៉ុន្មានទេ។ភ្នំភ្លើងក្រោមសមុទ្រដែលមិនស្គាល់ឈ្មោះស្ថិតនៅចម្ងាយប្រហែល ១គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងនៃ ក្រុង Iwo Jima ដែលប្រទេសជប៉ុនហៅថា Ioto បានចាប់ផ្តើមការផ្ទុះជាបន្តបន្ទាប់ ចុងក្រោយរបស់ខ្លួនតាំងពី ថ្ងៃទី ២១ ខែតុលា។

ក្នុងរយៈពេល១០ថ្ងៃ ផេះភ្នំភ្លើង និងថ្មបានប្រមូលផ្តុំនៅលើបាតសមុទ្ររាក់ ដែលកំពូលរបស់វាឡើងពីលើផ្ទៃ សមុទ្រ។ នៅដើមខែវិច្ឆិកា វាបានក្លាយជាកោះថ្មីមួយដែលមានអង្កត់ផ្ចិតប្រហែល១០០ម៉ែត្រ និងកម្ពស់រហូត ដល់២០ម៉ែត្រពីលើសមុទ្រ។ នេះបើយោងតាមលោក Yuji Usui អ្នកវិភាគផ្នែកភ្នំភ្លើងរបស់ទីភ្នាក់ងារឧតុ និយមជប៉ុន។

លោកបន្តថា អ្នកជំនាញនៅតែវិភាគលើការអភិវឌ្ឍរួមទាំងព័ត៌មានលម្អិតនៃដីល្បប់។កោះថ្មីនេះអាចរស់ បានយូរជាងនេះ ប្រសិនបើវាធ្វើពីកម្អែលភ្នំភ្លើងឬវត្ថុដែលប្រើប្រាស់បានយូរជាងថ្មភ្នំភ្លើងដូចជាថ្មភុយមីស។លោកបានមានប្រសាសន៍ថាយើងគ្រាន់តែត្រូវមើលការអភិវឌ្ឍប៉ុន្តែកោះនេះប្រហែលជាមិនយូរប៉ុន្មានទេ៕

RELATED ARTICLES