សម្ព័ន្ធភាតរភាព(The Brotherhood Alliance )បានប្តេជ្ញាកាលពីថ្ងៃពុធដើម្បីពង្រីកប្រតិបត្តិការ ១០២៧ នៅទូទាំងប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍របស សម្ព័ន្ធភាតរភាពបាននិយាយថាឆាប់ៗនេះយើងនឹងចាប់ ផ្តើមប្រតិបត្តិការរួម កាន់តែមានប្រសិទ្ធភាពរួមជាមួយនឹងក្រុមបដិវត្តន៍ប្រដាប់អាវុធផ្សេងទៀតនៅទូទាំងប្រទេស។ក្រុមតស៊ូជាច្រើនរួមទាំងកងកម្លាំងការពារប្រជាជន (PDFs) កងទ័ពឯករាជ្យកាឈីន Kachin (KIA) កងទ័ពរំដោះប្រជាជន Bamar និងកងកម្លាំងការពារជាតិ Karenni (KNDF) បានសម្របសម្រួលការវាយ ប្រហាររបស់ពួកគេជាមួយប្រតិបត្តិការរដ្ឋ Shan ភាគខាងជើងរួចហើយ។

សម្ព័ន្ធភាតរភាពនិយាយថា ខ្លួនបានកាន់កាប់ទីតាំងរបបចំនួន ១៥០និងយ៉ាងហោចណាស់ទីក្រុងចំនួន ៥ចាប់តាំងពីប្រតិបត្តិការ ១០២៧ បានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែតុលាដោយបានបិទ ផ្លូវចូលទឹកដីរបស់ របបនេះទៅកាន់ប្រទេសចិន។
ប្រតិបត្តិការ ១០២៧មកពីណា?
ប្រតិបត្តិការ ១០២៧ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧។ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើម ដោយសម្ព័ន្ធ បងប្អូនបី (3BTA)ដែលរួមមានកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិតាង (TNLA) និងកងទ័ពអារ៉ាកាន(AA)។គោលដៅរបស់វាគឺដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរបស់របបយោធានិងកងជីវពលសម្ព័ន្ធមិត្តនៅភាគខាងជើងរដ្ឋ Shan ជិតព្រំដែនមីយ៉ាន់ម៉ា-ចិន។

3BHA រួមបញ្ចូលនូវកម្លាំងប្រយុទ្ធដ៏សំខាន់មួយ។ MNDAA មានសមាជិកប្រហែល៦០០០នាក់ បន្ថែមពីលើ ប្រហែល៨០០០នាក់សម្រាប់ TNLA ។ AA មានទាហានប្រហែល៥០០០ ទៅ ៦០០០ នាក់ត្រូវបានដាក់ពង្រាយ នៅក្នុងរដ្ឋ Kachin និងភាគខាងជើងនៃរដ្ឋShan បន្ថែមទៅលើកម្លាំងប្រមាណ ៣០០០០នាក់ដែលខ្លួនមាន នៅក្នុងរដ្ឋ Rakhine ដែលជាមូលដ្ឋានប្រតិបត្តិការសំខាន់របស់ខ្លួន។ នេះបញ្ជាក់ថាឥឡូវនេះទាហានប្រហែល២០០០០នាក់កំពុងចូលរួមក្នុងប្រតិបត្តិការ១០២៧។
លោកមីន អ៊ុងឡាំងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខបន្ទាន់
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំងបានបើកកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីជម្លោះនៅភាគខាងជើងរដ្ឋ Shan។ក្រុមនេះទើបតែបានជួបគ្នាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដើម្បីបន្តច្បាប់គ្រាអាសន្នខចណៈអ្នកវិភាគ និយាយថាកិច្ចប្រជុំនៅសប្តាហ៍នេះបង្ហាញពីទំហំនៃវិបត្តិដែលបណ្តាលមកពីប្រតិបត្តិការ ១០២៧។
លោកមីន អ៊ុងឡាំង តាមសេចក្តីរាយការណ៍បានប្តេជ្ញាថានឹងឆ្លើយតបទៅនឹងប្រតិបត្តិការ នេះខណៈ ប្រធា នាធិបតីស្តីទីលោក Myint Swe បាននិយាយថា ការវាយលុកអាចបំផ្លាញប្រទេស។ចាប់តាំងពីថ្ងៃទី ២៧ ខែតុលាមក របបយោធាបានបាត់បង់ការគ្រប់គ្រងទីក្រុងជាច្រើន រួមទាំង Chin Shwe Haw នៅតាមព្រំដែន ចិន និងទីតាំងយោធាជាង ១៥០។ រថពាសដែក៦គ្រឿង និងកាំភ្លើងធុនធ្ងន់ត្រូវបានរឹបអូសរួម ជាមួយនឹង អាវុធធុនធំ។

ប្រធានាធិបតី៖មីយ៉ាន់ម៉ា ប្រឈមមុខនឹងការបែកបាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកាថាប្រធានាធិបតីស្តីទីលោក Myint Swe ដែលគាំទ្រដោយរបបយោធារបស់មីយ៉ាន់ម៉ាបាននិយាយថាប្រទេសនេះស្ថិតក្នុងហានិភ័យនៃការបែកបាក់ប្រសិនបើយោធាមិនអាចបង្ក្រាបការវាយលុករួមគ្នាដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមព្រំដែនជាមួយប្រទេសចិន។
លោកបាននិយាយកាលពីថ្ងៃពុធថាប្រសិនបើរដ្ឋាភិបាលមិនគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវឧប្បត្តិហេតុដែលកើតឡើងនៅក្នុងតំបន់ព្រំដែននោះប្រទេសនេះនឹងត្រូវបែងចែកទៅជាផ្នែកផ្សេងៗ។នេះបើយោងតាមសារ ព័ត៌មាន Global New Light of Myanmar ។លោកបាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា៖ «ស្ថិរ ភាពអាចត្រូវបានស្ដារឡើងវិញក្នុងកម្រិតមួយដោយសារការលះបង់ជីវិតរបស់កងទ័ពជាតិ»៕