នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកាថា ប្រទេស របស់លោកមិនស្វែងរកការដណ្តើមយក កាន់កាប់ ឬគ្រប់គ្រងតំបន់ហ្គាហ្សាបន្ទាប់ពីសង្គ្រាម ប្រឆាំងនឹង ក្រុមហាម៉ាស់នោះទេ ប៉ុន្តែ កម្លាំងដែលអាចទុកចិត្តបាន នឹងត្រូវការចាំបាច់ ដើម្បីចូលទៅក្នុងក្របខណ្ឌប៉ា ឡេស្ទីន ប្រសិនបើចាំបាច់ដើម្បីការពារការលេចឡើងនៃការគំរាមកំហែងរបស់ពួកសកម្មប្រយុទ្ធ។

នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូប្រាប់ទូរទស្សន៍អាមេរិកFox News ថា អ៊ីស្រាអ៊ែលមិនស្វែងរកការដណ្តើមយក កាន់កាប់ ឬគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបទេបន្ទាប់ពីសង្រ្គាមជាមួយក្រុមហាម៉ាស់បានបញ្ចប់។លោកបាននិយាយថាយើងមិនស្វែងរកការដណ្តើមយក ការកាន់កាប់ និងការគ្រប់គ្រងតំបន់ ហ្គាហ្សាដែរ ប៉ុន្តែលោកបានបន្ថែមថារដ្ឋាភិបាលស៊ីវិលគឺជាតម្រូវការរបស់អ៊ីស្រាអ៊ែលនិងត្រូវធនាថា ការវាយប្រហារដូច កាលពីថ្ងៃទី៧ តុលា ដែលក្រុមហាម៉ាសបានសម្លាប់មនុស្សប្រហែល ១៤០០នាក់ នឹងមិនកើតឡើងទៀតទេ។
អ៊ីស្រាលអ៊ែល ធ្វើតាមសំណើសម្ព័ន្ធមិត្ត ផ្អាកបាញ់៤ម៉ោងប្រចាំថ្ងៃ
ប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកាថាអ៊ីស្រាអែលបានយល់ព្រមការផ្អាក បាញ់មនុស្សធម៌ របស់ខ្លួនលើក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បន្ទាប់ពីសម្ពាធពីសហរដ្ឋអាមេរិក។លោកបៃដិនបាននិយាយថាអ៊ីស្រាអ៊ែលកំពុងបោះជំហានក្នុងទិសដៅត្រឹមត្រូវ ដែលនឹងជួយជនស៊ីវិល រត់ចេញ ពីការប្រយុទ្ធ និងទទួលបានជំនួយបន្ថែមទៀតទៅកាន់តំបន់ដែលរងគ្រោះ។
សេតវិមានបាននិយាយថានឹងមានការផ្អាកបាញ់ជារៀងរាល់ថ្ងៃរយៈពេល៤ម៉ោងនៅភាគខាងជើងហ្គាហ្សា។លោក បៃដិនបាននឹងកំពុងជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូឱ្យមានការផ្អាកបាញ់យូរជាង នេះក្នុងការប្រយុទ្ធគ្នាបន្ទាប់ពីសង្រ្គាមជាងមួយខែដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា ដោយក្រុមហាម៉ាស់។
លោក បៃដិនបាននិយាយនៅលើបណ្តាញសង្គម X អតីត (Twitter )ថាអស់រយៈពេលជាច្រើនសប្តាហ៍ ខ្ញុំបាននិយាយជាមួយមេដឹកនាំរបស់អ៊ីស្រាអែលអំពីសារៈសំខាន់នៃការផ្អាកមនុស្សធម៌។
គិតត្រឹមថ្ងៃនេះ នឹងមានផ្លូវមនុស្សធម៌ចំនួនពីរ ដែលនឹងអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនចេញពីតំបន់ ដែល មានអរិភាពក្នុងហ្គាហ្សាហើយពួកគេបានអនុញ្ញាតឱ្យមនុស្សរាប់ពាន់នាក់ទៅកាន់សុវត្ថិភាពរួចហើយ។លោកបានបន្ថែមថាការផ្អាកទាំងនេះនឹងជួយនាំជនស៊ីវិលទៅកាន់តំបន់ដែលមានសុវត្ថិភាពឆ្ងាយពីការប្រយុទ្ធសកម្ម។ ពួកគេគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ។
ស្រាអែល៖ការផ្អាករយៈពេល ៤ម៉ោងមិនប៉ះពាល់កិច្ចប្រឹងប្រែងកំទេចក្រុមហាម៉ាស់ទេ
បើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកYoav Gallant ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រ ហស្បតិ៍បានឲ្យដឹងថាការផ្អាកបាញ់រយៈពេលបួនម៉ោងវាមិនមែនជា បទឈប់បាញ់គ្នានោះទេហើយវានឹង មិនប៉ះពាល់ដល់ការប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សានោះទេ។ លោកបានសង្កត់ធ្ងន់ថានឹងមិនមានបទឈប់បាញ់ទេរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង។
លោកបន្តថាយើងនឹងមិនបញ្ឈប់ការបាញ់ប្រហារ ឬបញ្ឈប់ការប្រយុទ្ធឡើយ ដរាបណាយើងមានចំណាប់ ខ្មាំងនៅហ្គាហ្សា។ ដរាបណាយើងមិនទាន់បញ្ចប់បេសកកម្មបំផ្លាញក្រុមហាម៉ាស វានឹងមិនបញ្ចប់ទេ ។ការអត្ថាធិប្បាយនេះបានបន្ទរឡើងតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់ យ៉ាហ៊ូ ដែលបានទទូច ផងដែរកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមិនមានបទឈប់បាញ់ឡើយប្រសិនបើគ្មានការដោះលែង ចំណាប់ខ្មាំង ដែលកាន់កាប់ដោយក្រុមហាម៉ាស់។
លោក Gallant បាននិយាយថា ការផ្អាករយៈពេលបួនម៉ោងជារៀងរាល់ថ្ងៃ ដោយយោធាអ៊ីស្រាអែល គឺជាវិធានការមានកំណត់ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួន។យើងកំពុងអនុវត្តវិធានការជាក់លាក់ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលប៉ាឡេស្ទីនចាកចេញពីទីក្រុង Gaza ទៅភាគខាងត្បូង ដើម្បីកុំឱ្យប៉ះពាល់ដល់ពួកគេ។ ទាំងនេះមិនប៉ះពាល់ដល់ការប្រយុទ្ធគ្នាទេ។

ចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនដល់១០៨១២
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយ ប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់១០៨១២នាក់។
អ្នកនាំពាក្យក្រសួងលោក Ashraf al-Qudra បានប្រាប់សន្និសីទកាសែតនៅទីក្រុងហ្គាហ្សាថា ជនរងគ្រោះរួម មាន៖កុមារ ៤៤១២ នាក់ ស្រី ២៩១៨នាក់ និងមនុស្សចាស់៦៧៦ នាក់ ខណៈដែលមនុស្សជាង ២៦០០០នាក់បាន រងរបួស។
លោកបាននិយាយថា មនុស្ស ២៦៥០នាក់ រួមទាំងកុមារ ១៤០០នាក់ក៏ត្រូវបានរាយការណ៍ថាបាន ជាប់នៅក្រោម គំនរបាក់បែក៕