Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ា ទប់លែងជាប់ជាមួយក្រុមតស៊ូ កោះហៅទាហានបម្រុងចូលសមរភូមិ

យោធាមីយ៉ាន់ម៉ា ទប់លែងជាប់ជាមួយក្រុមតស៊ូ កោះហៅទាហានបម្រុងចូលសមរភូមិ

រយៈពេលជាង ១០ ថ្ងៃហើយចាប់តាំងពីសម្ព័ន្ធយោធា Brotherhoodបានចាប់ផ្តើមប្រតិបត្តិការ១០២៧ នៅភាគខាងជើងរដ្ឋ Shan មេទ័ពរដ្ឋាភិបាលលោកមីន អ៊ុងឡាំង បានត្រឹមតែចេញការគំរាមកំហែង ដោយពាក្យសំដីប៉ុណ្ណោះ ទៅលើសម្ព័ន្ធភាពយោធាត្រីភាគីដែលបង្កើតឡើងដោយកង ទ័ពសម្ព័ន្ធប្រជាធិប តេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិ Ta’ang (TNLA) និងកងទ័ព Arakan (AA) ។

របបយោធាបានបាត់បង់ប៉ុស្តិ៍យាមប្រហែល ១០០ ក្នុងរយៈពេលមួយសប្តាហ៍ ហើយសម្ព័ន្ធភាពជនជាតិភាគ តិចបានរឹបអូសអាវុធមួយចំនួន។ មូលដ្ឋានទ័ពរបស់របបយោធានៅ Kunlong, Monekyat, Nanbeng (នៅលើផ្លូវ Lashio-Tangyan) និង Monekoe គឺជាមូលដ្ឋានតែមួយគត់ដែលអាចទប់ទល់នឹងការវាយលុក ដោយរបបនេះបានបាត់បង់ទីស្នាក់ការភាគច្រើននៅក្នុងតំបន់នេះជាមួយនឹងល្បឿនដែលមិនធ្លាប់មានពីមុនមក។ របបនេះក៏បានបាត់បង់រថក្រោះ និងរថពាសដែកយ៉ាងហោចណាស់ចំនួនប្រាំមួយគ្រឿង ហើយយោធាមី យ៉ាន់ម៉ាបានសារភាពថាខ្លួនលែងគ្រប់គ្រងទីក្រុង Chin Shwe Haw, Pansai និង Phaung Sai ទៀតហើយ។

សម្ព័ន្ធភាពជនជាតិភាគតិចបានកាន់កាប់ Hsenwi ភាគខាងជើងនៃទន្លេ Namtu ប៉ុន្តែកងទ័ពយោធារក្សា ទីតាំងការពារនៅភាគខាងត្បូងនៃទន្លេ។ ប៉ុស្តិ៍យោធារដ្ឋាភិបាលមួយចំនួនបានដួលរលំនៅ Monekoe ប៉ុន្តែ ប៉ុស្តិ៍យោធាកំពូលភ្នំដែលគ្រប់គ្រងបញ្ជាការយុទ្ធសាស្ត្រនៅតែរក្សាដដែល។បណ្តាញទំនាក់ទំនងនៅភាគខាងជើងរដ្ឋ Shan ត្រូវបានរំខាន ពាណិជ្ជកម្មតាមព្រំដែនតាមរយៈជំរុំ 105 Mile, Muse, Jinsanjiao និង Chin Shwe Haw បានផ្អាក ហើយបុគ្គលិករដ្ឋាភិបាលយោធាបានរត់ ចេញពីការិយា ល័យរបស់ពួកគេ។

ជុំវិញនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងការបរទេសចិនបានអំពាវនាវពីរដងឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅភាគខាងជើងរដ្ឋ Shan និងសុំឱ្យមានការសន្ទនា។

របបយោធាមីយ៉ាន់ម៉ា កោះហៅទាហានបម្រុងចូលសមរភូមិ

យោងតាមប្រភពពីយោធាបានឱ្យដឹងថា ប្រមុខរដ្ឋាភិបាលលោក មីន អ៊ុងឡាំង បានបញ្ជាឱ្យយោធាបម្រុង ទាំងអស់ត្រៀមលក្ខណៈសម្រាប់សមរភូមិជួរមុខ ចំពេលមានការខ្វះខាតទាហានប្រយុទ្ធ។ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីរបបយោធាបានបាត់បង់មូលដ្ឋានទ័ពជាង១០០កន្លែងនិងទាហានជាច្រើនចំពោះការវាយលុកដែលកំពុងបន្តរបស់ពួកតស៊ូ ដែលបានរីករាលដាលពីភាគខាងជើងរដ្ឋ Shan ទៅកណ្តាល ប្រទេស។

អតីតមេទ័ព Lin Htet Aung បាននិយាយបទបញ្ជានេះត្រូវបានធ្វើឡើងដោយលោកមីន អ៊ុងឡាំងផ្ទាល់។លោក Lin Htet Aung បានបន្ថែមថា កងកម្លាំងជំនួយទាំងអស់ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្ន ដោយមាន មនុស្សជាច្រើនបានបញ្ជូនទៅកងវរសេនាតូចថ្មើរជើងសម្រាប់ជួរមុខ”។វេជ្ជបណ្ឌិតយោធាដែលកំពុងនៅរៀនយកសញ្ញាបត្រ ឬធ្វើការនៅមន្ទីរពេទ្យយោធាក៏ត្រូវបានបញ្ជាឱ្យចូលរួម ជាមួយកងទ័ពប្រយុទ្ធនៅក្នុងតំបន់ជម្លោះផងដែរ។

បច្ចុប្បន្នរបបយោធាកំពុងប្រឈមមុខនឹងកង្វះខាតកងទ័ពជួរមុខជាច្រើននៅទូទាំងប្រទេស។ របបយោធា ហាក់ដូចជាកំពុងព្យាយាមបំពេញចន្លោះជាមួយបុគ្គលិកយោធាទាំងអស់ដែលវាអាចរកបាន។យោងតាមអ្នកវិភាគនយោបាយលោក Ye Myo Hein នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក និងជាដៃគូ សកលនៅមជ្ឈមណ្ឌល Wilson បាននិយាយថា កងទ័ពរបបយោធាបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងររួច ទៅហើយមុនពេលការវាយលុកនៃការតស៊ូចុងក្រោយបង្អស់។

លោកបានប៉ាន់ប្រមាណកាលពីខែឧសភាថា យោធាបានបាត់បង់បុគ្គលិកយ៉ាងហោចណាស់ ២១០០០ នាក់ តាមរយៈការស្លាប់បាត់បង់ជីវិត ការរត់ចោលជួរ ចាប់តាំងពីរដ្ឋប្រហារដោយបន្សល់ទុកកម្លាំងប្រហែល១៥០០០០ នាក់ រួមទាំងទាហានប្រយុទ្ធ ៧០០០០ នាក់៕

RELATED ARTICLES