អនុប្រធានាធិបតីចិនលោក Han Zheng បាននិយាយកាលពីថ្ងៃពុធ៨ ខែវិច្ឆិកាថា ទីក្រុងប៉េកាំងបានត្រៀម ខ្លួនជាស្រេចដើម្បីធ្វើកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅគ្រប់កម្រិតទាំងអស់ មុនពេលកិច្ចប្រជុំកំពូល ដែលរំពឹងទុកនៅទីក្រុងSan Francisco រវាងមេដឹកនាំលោកស៊ី ជីនពីង និង ចូ បៃដិន នៅសប្តាហ៍ក្រោយ។ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចថ្មីរបស់ Bloomberg នៅប្រទេសសិង្ហបុរីលោក Han Zheng បាននិយាយថាកិច្ចប្រ ជុំកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ជូនសញ្ញាវិជ្ជមាន ធ្វើឲ្យទំនាក់ទំ នងមានភាពប្រសើរឡើង។

លោកHanបាននិយាយថាយើងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសន្ទនាជាមួយស ហរដ្ឋអា មេរិកនៅគ្រប់កម្រិតដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក គ្រប់គ្រងភាពខុស គ្នាឱ្យបាន ត្រឹមត្រូវ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញបញ្ហាជាច្រើនរួមទាំងការគ្រប់គ្រងការនាំចេញ សិទ្ធិមនុស្សនិងសន្តិសុខជាតិប៉ុន្តែភាគីទាំងសងខាង ហាក់ដូចជាមានឆន្ទៈក្នុងការដោះស្រាយជម្លោះ ដោយទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនមន្ត្រីកំពូលមួយចំនួនទៅ កាន់ ទីក្រុងប៉េកាំងក្នុងឆ្នាំនេះក្នុងគោលបំណងដើម្បីបង្កើតកិច្ចសន្ទនាកម្រិតខ្ពស់ឡើងវិញ។ប្រធានាធិបតីអាមេរិកលោកបៃដិន បាននិយាយថាលោករំពឹងថានឹងជួបមេដឹកនាំចិនលោក ស៊ី ជីនពីងនៅក្រៅ កិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយ។
នៅពេលសួរដើម្បីបញ្ជាក់ថាតើកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅឬយ៉ាងណានោះក្រសួងការបរទេសចិនកាលពីថ្ងៃពុធបានរំលឹកឡើងវិញថាភាគីទាំងពីរបានយល់ព្រមជួប។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោកចូ បៃដិន និងប្រធានា ធិបតីចិនលោកស៊ី ជីនពីង គ្រោងនឹងជួបពិភាក្សាទ្វេភាគីនៅទីក្រុង San Francisco នៅថ្ងៃទី១៥ខែវិច្ឆិកានៅ ពេលដែលមេដឹកនាំអាស៊ីប៉ាស៊ីហ្វិកប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំសេដ្ឋកិច្ចប្រចាំឆ្នាំ។
កិច្ចចរចាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំរវាងប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីចិននឹងធ្វើឡើងនៅពេលដែលមហាអំណាចទាំងពីរស្វែងរកវិធីដើម្បីរក្សាស្ថិរភាពការប្រកួតប្រជែងដ៏ខ្លាំងក្លារបស់ពួកគេទោះបីជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងពួកគេមិនមានសញ្ញានៃការធូរស្រាលក៏ដោយ។លោកស៊ីមិនបានបោះជំហាននៅលើទឹកដីអាមេរិកតាំងពីខែមេសាឆ្នាំ២០១៧មកម្ល៉េះ។ប្រធានាធិបតីទាំងពីរធ្លាប់ បានជួបគ្នាម្តងរួចមកហើយកាលពីខែវិច្ឆិកាឆ្នាំមុនរយៈពេលប្រហែល៣ ម៉ោងនៅកោះបាលី ប្រទេសឥណ្ឌូណេ ស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូលក្រុមG-20 ។
សេតវិមានបាននិយាយថា លោក បៃដិន គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង San Francisco នៅថ្ងៃទី ១៤ខែ វិច្ឆិកាមួយថ្ងៃមុនការបើកកិច្ចប្រជុំកំពូលដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច Pacific Rim ចំនួន ២១ រួមទាំងប្រទេស អូស្ត្រាលី ហុងកុង ជប៉ុន ប៉េរូ កូរ៉េខាងត្បូង តៃវ៉ាន់ និងប្រទេសថៃផងដែរ៕