Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិមេដឹកនាំG7 គាំទ្រផ្អាកបាញ់មនុស្សធម៌​ តែមិន​អំពាវ​នាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា

មេដឹកនាំG7 គាំទ្រផ្អាកបាញ់មនុស្សធម៌​ តែមិន​អំពាវ​នាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា

មេដឺកនាំក្រុមប្រទេស G7 រួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដែលកំពុងជួបប្រជុំគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ពួកគេគាំទ្រការផ្អាកបាញ់មនុស្សធម៌ និង​បើក​ច្រករបៀងនៅក្នុងតំបន់ហ្គាហ្សា។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស – ដែលបានជួបប្រជុំនៅទីក្រុងតូក្យូក៏ទទួល​ស្គាល់សិទ្ធិរបស់អ៊ីស្រា​អែល​ក្នុងការការពារខ្លួនស្របតាមច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍បានបន្តថាយើងសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពបន្ទាន់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា។

យើងគាំទ្រដល់ការផ្អាក និងច្រករបៀងមនុស្សធម៌ ដើម្បីជួយសម្រួលដល់ជំនួយដែលត្រូវការជាបន្ទាន់ការ​បន្លាស់​ទីជនស៊ីវិល និងការដោះលែងចំណាប់ខ្មាំង។សេចក្តីថ្លែងការណ៍មិនបានអំពាវនាវឱ្យមាន​បទឈប់​បាញ់នោះទេ។

Kamikawa បាននិយាយថា ខណៈពេលដែលមានការថ្កោលទោសជាថ្មីចំពោះការវាយប្រហារ​ដ៏គួរឱ្យភ្ញាក់​ផ្អើលដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ទៅលើអ៊ីស្រាអែល ក្រុម G7 ក៏បានសង្កត់ធ្ងន់លើសារៈ​សំខាន់នៃការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិក្នុងអំឡុងពេលជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។នៅក្នុងសម័យប្រជុំកាលពីព្រឹកថ្ងៃពុធរដ្ឋមន្ត្រី G7 បានបញ្ជាក់ថា ការគាំទ្រដ៏រឹងមាំរបស់ពួកគេចំពោះអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដែលដាក់លើរុស្ស៊ី នៅតែមិនផ្លាស់ប្តូរចំពេលមានការផ្លាស់ប្តូរការយក​ចិត្តទុក​ដាក់​ជាសកល ឆ្ពោះទៅរកសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសដែលកំពុងកើនឡើង។

គួររំឭកថា៖’’ការផ្អាកមនុស្សធម៌’’និង’’បទឈប់បាញ់គ្នា’’គឺខុសគ្នា។ ការផ្អាកមនុស្សធម៌គឺខ្លីជាងបទឈប់បាញ់ ដែលជាទូទៅវែងជាងនិងជាផ្នែកមួយនៃដំណើរការនយោបាយ។អាមេរិកមិនដែលអំពាវនាវឲ្យមានបទឈប់បាញ់ទេតែបានអំពាវនាវអោយមានការផ្អាកបាញ់មនុស្សធម៌។

អ៊ីស្រាអែល អះអាងពីការសម្លាប់ប្រធានផ្នែកអាវុធក្រុមហាម៉ាស

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានសម្លាប់លោក Mohsen Abu Zina មេដឹកនាំក្រុម​ហាម៉ាស់ ដែលជាប្រធានផ្នែកចារកម្ម និងអាវុធ និងជា មេដឹកនាំម្នាក់ក្នុងការផលិតគ្រាប់រំសេវយុទ្ធសាស្ត្រ និង​គ្រាប់រ៉ុក្កែត។នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានពេលព្រឹក IDF និយាយថា ខ្លួននៅតែបន្តប្រតិបត្តិការ ជ្រៅនៅ​តំបន់​ហ្គាហ្សាស្ទ្រីប ដោយលុបបំបាត់ភេរវករ និងដឹកនាំយន្តហោះដើម្បីវាយប្រហារហេដ្ឋារចនា​សម្ព័ន្ធរបស់​ក្រុម​ហា​ម៉ាស។

អាមេរិក ហាមមិនអោយអ៊ីស្រាអែលកាន់កាប់ហ្គាហ្សា

រដ្ឋមន្ត្រីការបរទេសអាមេរិកលោកBlinkenធាតុសំខាន់នៃសន្តិភាពនាពេលអនាគតនៅហ្គាហ្សារួមមាន៖

១-ហាមប្រើប្រាស់តំបន់ហ្គាហ្សា ជាវេទិកាសម្រាប់ភេរវកម្ម ឬការវាយប្រហារដោយហិង្សា

២-គ្មានការកាន់កាប់តំបន់ហ្គាហ្សាឡើងវិញទេ បន្ទាប់ពីជម្លោះបានបញ្ចប់។

៣-គ្មានការប៉ុនប៉ងរារាំង ឬឡោមព័ទ្ធតំបន់ហ្គាហ្សាទេ។

៤-គ្មានការកាត់បន្ថយទំហំទឹកដីហ្គាហ្សាទេ។

៥-ត្រូវធានាថាគ្មានការគំរាមកំហែងពីភេរវជនណាអាចលេចចេញពីតំបន់ West Bank។

លោកBlinkenបន្ថែមថាវាត្រូវតែរួមបញ្ចូលយន្តការទ្រទ្រង់សម្រាប់ការកសាងឡើងវិញនៅហ្គាហ្សានិង ផ្លូវទៅ​កាន់អ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលរស់នៅក្បែរគ្នា” នៅក្នុងរដ្ឋពីរដាច់ដោយឡែកពីគ្នា។យើងជឿថាពេលនេះដល់ពេលហើយដើម្បីចាប់ផ្តើមការសន្ទនាសម្រាប់ពេលអនាគត មិនមែនថ្ងៃស្អែក មិនមែន​ក្រោយសង្រ្គាមទេ គឺថ្ងៃនេះតែម្តង៕

RELATED ARTICLES