Sunday, April 28, 2024
Homeនយោបាយនាយករដ្ឋមន្ត្រីកម្ពុជា ថា ៥-១០ឆ្នាំទៀត ខេត្តព្រះ សីហនុ ពលរដ្ឋមានចំណូលខ្ពស់ បើបក្សប្រជាជន កម្ពុជា នៅតែដឹកនាំប្រទេស

នាយករដ្ឋមន្ត្រីកម្ពុជា ថា ៥-១០ឆ្នាំទៀត ខេត្តព្រះ សីហនុ ពលរដ្ឋមានចំណូលខ្ពស់ បើបក្សប្រជាជន កម្ពុជា នៅតែដឹកនាំប្រទេស

ខេត្តព្រះសីហនុ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថា ៥-១០ឆ្នាំ ទៀត ខេត្តព្រះសីហនុ នឹងប្រែក្លាយជាខេត្តដែលប្រជាពលរដ្ឋមានចំណូលខ្ពស់ បើគណបក្សប្រជា ជនកម្ពុជា នៅតែបន្តដឹកនាំប្រទេស។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ​ជួបសំណេះ​សំណាលជា​មួយ​កម្មករនិយោជិត ប្រមាណ ១៥ ១៩៤នាក់ ក្នុងនោះមានកម្មការិនី​មានផ្ទៃ​ពោះ ចំនួន ៤៨២នាក់។ កិច្ចសំណេះសំណាល ធ្វើឡើងនៅតំបន់ សេដ្ឋកិច្ច​ពិសេស​ ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។

លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិតដែលចូល រួមក្នុងពិធីនេះ មកពីរោងចក្រ សហគ្រាស ចំនួន៣០ រួមមាន ៖ រោងចក្រផលិតគ្រឿងសង្ហារិម ចំនួន១១, កាត់ ដេរសម្លៀកបំពាក់ ចំនួន៤, ផលិតសម្ភារៈសត្វ ចំនួន២, ផលិតកេសកាតុង ចំនួន២, ផលិតចំណីសត្វ ចំនួន២, ផលិតថ្មម៉ាប ចំនួន១, កែច្នៃស្បែក ចំនួន១, ផលិតសម្ភារៈការិយាល័យ ចំនួន១, ដេរស្បែកជើង ចំនួន១, ផលិត ស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន១, ជ្រលក់ក្រណាត់ ចំនួន១, ផលិតអេប៉ុង ចំនួន១ និងរោងចក្រ កែច្នៃ ផលិតផលជ័រ និងគ្រឿងប្លាស្ទិក ចំនួន១។

តំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី មានផ្ទៃដីប្រមាណ ១៣០ហិកតារ ចាប់ផ្តើមដំណើរការនៅ ឆ្នាំ២០១៩ ជាមួយទុនវិនិយោគ ជាង ២៤៥លានដុល្លារអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេសនេះ វិនិយោគដោយ លោក ជូ ចាងជីង ជនជាតិចិន។ តំបន់សេដ្ឋកិច្ចពិសេស ចេជាង មានរោងចក្រ សហគ្រាស ចំនួន២៤ មាន កម្មករនិយោជិត សរុបប្រមាណ ៨០៨៥នាក់។ ផលិតផលដែលផលិតនៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានដូចជា អាវសម្រាប់សត្វចិញ្ចឹម និងប្រឡៅ ស្រោមសាឡុង សម្លៀកបំពាក់ពេទ្យ និងបរិក្ខារពេទ្យ ថ្មម៉ាប គ្រឿងសង្ហារិម សាឡុង តុទូផ្ទះបាយ ថង់ប្លាស្ទិក សំបកកេសកាតុង ចំណីសត្វចិញ្ចឹម អេប៉ុង កែច្នៃស្បែកសម្រាប់ផលិតជា ចំណីសត្វចិញ្ចឹម និងសម្ភារៈការិយាល័យ។

សម្តេចហ៊ុន ម៉ាណែត បានពាំនាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករនិយោជិតទាំងអស់ផងដែរ។ សម្តេច បន្តថា ដំណើរចុះជួបកម្មករនិយោជិត នឿយកាយ តែមិននឿយចិត្តនោះទេ ពីព្រោះបានស្វែងយល់ពីសុខទុក្ខកម្មករ កម្មការិនីដោយផ្ទាល់។

នៅថ្ងៃនោះ សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលឆ្នោត ជាង ៨៦ភាគរយ ដែលគាំទ្របក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រះសីហនុ បង្ហាញការជឿជាក់របស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា។ សម្តេច បានថ្លែងថា ប្រាក់ចំណូលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់ទេ សម្រាប់កម្មករនិយោជិត តែប្រាក់ចំណូលនេះ បើធៀបនឹងអតីតកាល គឺមានភាពប្រសើរច្រើនហើយ។ សម្តេច បានថ្លែងថា ទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ កម្ពុជា នាំពីក្រៅគ្រប់បែបយ៉ាង សម្រាប់ការ​ហូប​ចុក និងប្រើប្រាស់ តែបច្ចុប្បន្ន កម្ពុជា អាចផលិតសម្រាប់ហូប និងប្រើប្រាស់ខ្លួនឯង ហើយបានលក់ចេញទៅក្រៅប្រទេសថែមទៀត។

សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុង ពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន ចែកបាន ២លានក្បាលដី សល់ប្រមាណ ៥លាន ក្បាលដី។

សម្តេច បានមានប្រសាសន៍ថា ធម្មជាតិខេត្តព្រះសីហនុ ល្អខ្លាំងណាស់ ប្រៀបដូចជាគ្រាប់ពេជ្រ តែត្រូវមានការ កែច្នៃ ដើម្បីបានជាប្រយោជន៍បានច្រើនទៀត។ ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ត្រូវ ទាមទារចាំបាច់នូវកត្តាសុខសន្ត្តិភាព។ បើមានសង្គ្រាម គ្មានឱកាសកែប្រែធម្មជាតិ ទៅជាសក្តានុពលនោះ ឡើយ។

នៅថ្ងៃនោះ សម្តេចហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋ ឱ្យទៅបំពាក់ ETC សម្រាប់ធ្វើដំណើរលើផ្លូវល្បឿន លឿនងាយស្រួល ដែលពេលនេះក្រុមហ៊ុនបន្តពន្យារពេលមិនយកថ្លៃសម្រាប់ការចុះឈ្មោះយកកាត ហើយថ្ងៃនេះ ក៏ជាខួប១ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផងដែរ។ សម្តេចហ៊ុន ម៉ាណែត បានថ្លែងសាទរ និងរីករាយចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។ សម្តេច ក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយ កំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា។ រាជរដ្ឋាភិបាល កំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដោយមិនយកខេត្តជាប់សមុទ្រដទៃ មកប្រកួតប្រជែងជាមួយ ខេត្តព្រះសីហនុ នោះឡើយ។ សម្តេចហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចនេះជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍន៍ផែ នៅខេត្តជាប់សមុទ្រមួយនេះ។ សម្តេច បានថ្លែងថា ដើម្បីទាក់ទាញទេសចរ ចូលខេត្តព្រះសីហនុ ត្រូវភ្ជាប់ជើងហោះហើរជាមួយតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់។ សម្តេច បានបង្ហាញក្តីរំ ពឹងថា ៥ទៅ១០ឆ្នាំ ខាងមុខទៀត ខេត្តព្រះសីហនុ ប្រែក្លាយទៅជាខេត្ត ដែលប្រជាពលរដ្ឋមានចំណូលខ្ពស់ ហើយដរាបណាបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ខេត្តព្រះសីហនុ នឹងទទួលបានការអភិវឌ្ឍកាន់តែ រីកចម្រើន។

សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ពេលសម្តេច កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន មានមតិមហាជនមួយចំនួន បានសួរនាំអំពីភាពយន្តចិន មួយ ដែល​និយាយពីស្ថានភាពមិនល្អនៅស្រុកខ្មែរ ជាពិសេសខេត្តព្រះសីហនុ ប៉ុន្តែ ត្រូវបានអ្នកវិនិយោគទុនរបស់ចិន ដែលកំពុងរកស៊ីនៅកម្ពុជា បានថ្លែងបកស្រាយថា នៅទីនោះ គឺកម្ពុជាមិន ដូចក្នុងរឿងភាពយន្តនោះទេ មានស្ថានភាព និងសន្តិសុខល្អណាស់។

សម្តេច ក៏បានថ្លែងអំណរគុណដល់អ្នកវិនិយោគទុនរបស់ចិន ដែលបានជួយពន្យល់ និងបកស្រាយយ៉ាងល្អ ចំពោះមតិមហាជនលើកឡើងពាក់ព័ន្ធរឿងភាពយន្តចិន (No more Bet) និងសូមអរគុណចំពោះការវិនិយោគ ទុននៅកម្ពុជា ហើយសូមបន្តមកវិនិយោគនៅខេត្តព្រះសីហនុ បន្ថែមទៀត៕ ខៀវទុំ

RELATED ARTICLES