យោងតាមសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃចន្ទទី ៦វិច្ឆិកាថាគណៈកម្មការអឺរ៉ុបនឹងផ្តល់អនុសា សន៍ជាផ្លូវការឱ្យចាប់ផ្តើមការចរចាសមាជិកភាពជាមួយអ៊ុយក្រែននៅថ្ងៃពុធ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារនេះថាទីក្រុងគៀវរំពឹងថាគណៈកម្មការនឹងផ្តល់ការវាយតម្លៃវិជ្ជមាននៃការខិតខំប្រឹងប្រែងចូលជាសមាជិកភាពរបស់ខ្លួន។

ការសម្រេចចិត្តចុងក្រោយនឹងត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបក្នុងខែធ្នូ ដោយស្ថាប័ន ប្រតិបត្តិរបស់ប្លុកនេះត្រូវរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់អ៊ុយក្រែនលើវិស័យកំណែទម្រង់ចំនួនប្រាំពីរនៅពេលនោះ។ឯកសារនេះក៏នឹងវាយតម្លៃវឌ្ឍនភាពដែលធ្វើឡើងដោយប្រទេស Moldova និង Georgiaផងដែរ។
អ្នកការទូតជាន់ខ្ពស់បារាំងម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការយល់ស្របគឺច្បាស់លាស់ជារួម ហើយការ គាំទ្រចំពោះទីក្រុងគៀវនៅតែរឹងមាំខ្លាំងណាស់។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីទៅកាន់រដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ប្រទេសនេះបានបំពេញតម្រូវការជាង ៩០% ដើម្បីចាប់ ផ្តើមការចរចាសមាជិកភាពជាផ្លូវការ។ លោកស្រីបានបន្ថែមថា អំពើពុករលួយ និងសិទ្ធិជនជាតិភាគតិចស្ថិត ក្នុងចំណោមផ្នែកដែលតម្រូវឱ្យមានការកែលម្អក្នុងពេលនេះ៕