Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី និងមីយ៉ាន់ម៉ា ធ្វើសមយុទ្ធកងទ័ពជើងទឹក រួមគ្នា

រុស្ស៊ី និងមីយ៉ាន់ម៉ា ធ្វើសមយុទ្ធកងទ័ពជើងទឹក រួមគ្នា

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានឱ្យដឹងថា សមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងរុស្ស៊ី និងមី យ៉ាន់ម៉ា បានចាប់ផ្តើមហើយ កាលពីថ្ងៃអង្គារទី៧ និងបន្តរហូតដល់ថ្ងៃទី៩ខែវិច្ឆិកា។នេះគឺជាសមយុទ្ធរួមលើកដំបូងរបស់ប្រទេសទាំងពីរដែលកំពុងមានបញ្ហាជាមួយលោកខាងលិច។សមយុទ្ធយោធានេះនឹងផ្តោតលើការបង្ការគ្រោះថ្នាក់នៅក្រោមទឹកលើទឹកអាកាសរួមទាំងការការពារសន្តិសុខតាមដែនសមុទ្រ។

មុនសមយុទ្ធយោធាខាងលើប្រមុខការទ័ពជើងទឹករុស្ស៊ី លោកឧត្តមនាវី Nikolai Yevmenov បានជួបជាមួយ លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា លើនាវាពិឃាដ Admiral Tribut និងប្រាប់មេដឹកនាំយោធា មីយ៉ាន់ ម៉ាពីសមត្ថភាពរបស់នាវាចម្បាំង។

ទីក្រុងមូស្គូគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់របបយោធា ដែលផ្តល់អាវុធ និងការគាំទ្រការទូត ខណៈ ដែល យោធាមីយ៉ាន់ម៉ាតស៊ូដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធទៅនឹងការគ្រប់គ្រងរបស់ខ្លួន។របបយោធា បានពណ៌នាការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនថាមានហេតុផល។

កាលពីខែកញ្ញា ប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ីបានធ្វើជាប្រធានរួមគ្នានៃសមយុទ្ធយោធា “ប្រឆាំងភេរវកម្ម” ដែលធ្វើឡើងនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ដែលបាននាំប្រទេសមួយចំនួនមកចូល រួមពីសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយកាលពីខែឧសភាថា ចាប់តាំងពីការដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ២០២១  របបយោធាបាននាំចូលអាវុធ និងឧបករណ៍យោធាក្នុង តម្លៃ៤០៦ លានដុល្លារពីប្រទេសរុស្ស៊ី។

លោក មីនអ៊ុង ឡាំង បានធ្វើដំណើរជាច្រើនដងទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីរដ្ឋប្រហារ និងបានជួបជាមួយ ប្រធានាធិបតីវ៉្លាឌីមៀ ពូទីន កាលពីឆ្នាំមុន៕

RELATED ARTICLES