Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីថៃ ស្នើដំឡើងប្រាក់ខែមន្ត្រីរាជការ ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីថៃ ស្នើដំឡើងប្រាក់ខែមន្ត្រីរាជការ ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន កំពុងស្វែងរកការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ ទៅតាមការ សន្យានៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកទៅកាន់រដ្ឋសភា។នេះបើ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃចន្ទទី ៦ វិច្ឆិកាឆ្នាំ២០២៣ ។នាយករដ្ឋមន្ត្រីបានណែនាំឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោកParnpree Bahiddha-Nukara សហការជាមួយក្រសួងហិរញ្ញវត្ថុ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ (NESDC) និងការិយាល័យថវិកា ដើម្បីពិភាក្សាលើការកែសម្រួលប្រាក់បៀវត្សរ៍ដល់មន្ត្រីរដ្ឋាភិបបាល។

នៅពេលសួរថាតើការដំឡើងប្រាក់បៀវត្សរ៍នឹងត្រូវបានផ្តល់មូលនិធិដោយរបៀបណានោះ លោកParnpree Bahiddha-Nukara បាននិយាយថាវាអាចត្រូវបានផ្តល់ហិរញ្ញប្បទានដោយការបែងចែកទាំងថវិកាសម្រាប់ ឆ្នាំសារពើពន្ធឆ្នាំ ២០២៤ ឬថវិកាសារពើពន្ធឆ្នាំ ២០២៥ ។

ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅទីក្រុង Ubon Ratchathani កាលពីថ្ងៃទី ១៧ ខែកុម្ភៈ លោកស្រី Paetontarn Shinawatra ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បច្ចុប្បន្ន ជាប្រធានគណបក្សភឿថៃ បាននិយាយថា ប្រាក់ខែមន្ត្រីរាជការនឹងចាប់ផ្តើមពី ២៥០០០បាត ស្មើនឹងជាង ៧០៦ដុល្លារ ប្រសិនបើគណបក្សភឿថៃបានឡើងកាន់អំណាច។

ចំណែកឯលោកលោក Cholnan Srikaew ដែលជាប្រធានគណបក្សបាននិយាយថា ភឿថៃមានគោល នយោបាយដំឡើងប្រាក់បៀវត្សរ៍ប្រចាំខែសម្រាប់និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រដល់២៥០០០បាត(ស្មើនឹងជាង ៧០៦ដុល្លារ)ក្នុងឆ្នាំ ២០២៧ហើយថាមន្ត្រីរាជការក៏គួរតែទទួលបានការដំឡើងដូចគ្នាដែរ។បច្ចុប្បន្នប្រទេសថៃ មានមន្ត្រីរដ្ឋប្រមាណ ១,៦៨លាននាក់។

ក្នុងនោះ ៤២៧០០០នាក់ ជាគ្រូបង្រៀន និងបុគ្គលិកអប់រំ ខណៈប្រមាណ ៤២១.០០០នាក់ ជាមន្ត្រីស៊ីវិលនិង ប្រមាណ ៣២៥០០០នាក់ ជាកងកម្លាំងប្រដាប់អាវុធ។

ជាមួយគ្នានេះដែរប្រទេសថៃក៏មានបុគ្គលិក ១,២៤លាននាក់ផ្សេងទៀតបម្រើការក្នុងសហគ្រាសរដ្ឋសាកល វិទ្យាល័យ ទីភ្នាក់ងាររដ្ឋ និងអង្គការសាធារណៈ៕

RELATED ARTICLES