Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិហ្វីលីពីន រត់ចោលចិន ទទួលយកមូលនិធិ ប្រទេស៣ ធ្វើទំទើបកម្មផ្លូវដែក

ហ្វីលីពីន រត់ចោលចិន ទទួលយកមូលនិធិ ប្រទេស៣ ធ្វើទំទើបកម្មផ្លូវដែក

ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា បានផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្លូវដែកហ្វីលីពីនចំនួន ៣ ដែលមានតម្លៃជិត ៥ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទីក្រុងម៉ានីលបានទម្លាក់ចោលមូលនិធិរបស់ប្រទេសចិនកាលពីឆ្នាំមុន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទទី ៦ វិច្ឆិកាឆ្នាំ ២០២៣។រដ្ឋមន្ត្រីដឹកជញ្ជូនលោក Jaime Bautista បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនអាចទាញយកប្រទេសទាំងបី សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលអាចធ្វើទៅបាន។ លោកបានបន្តថា រដ្ឋាភិបាលក៏អាចផ្តល់មូលនិធិ មួយផ្នែកនៃគម្រោងផ្លូវដែក ឬស្វែងរកការវិនិយោគពីវិស័យឯកជនថែមទៀត។

លោកBautista បានប្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយថា យើងកំពុងរុករកទាំងនេះ។យើងមិនអាចផ្តល់ព័ត៌មាន លម្អិតណាមួយនៅឡើយទេ។

គម្រោងផ្លូវដែកមានដូចជា៖ គម្រោងផ្លូវរថភ្លើង Subic-Clark គម្រោងផ្លូវដែកជាតិហ្វីលីពីន South Long-Haul Project និងផ្នែក Davao-Digos នៃគម្រោងផ្លូវដែក Mindanao ដែលមានតម្លៃសរុប ៤,៩៥ ពាន់លានដុល្លារ អាមេរិក។

កាលពីឆ្នាំមុន ប្រធានាធិបតីហ្វើឌីណាន់ ម៉ាកូស បានបញ្ជាឱ្យមន្ត្រីទៅចរចាឡើងវិញនូវកិច្ចព្រមព្រៀងប្រាក់ កម្ចីជាមួយប្រទេសចិនដែលត្រូវបានចាត់ទុកថាជាការដកថយបន្ទាប់ពីរដ្ឋាភិបាលចិនបរាជ័យលើសំណើផ្តល់មូលនិធិនេះ។

លោក Bautista បាននិយាយថា រដ្ឋាភិបាលត្រូវតែស្វែងរកជម្រើសហិរញ្ញប្បទានផ្សេងទៀត ចាប់តាំងពីមិន មានការរីកចម្រើនលើការចរចាប្រាក់កម្ចីជាមួយប្រទេសចិនលើគម្រោងផ្លូវដែក ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨  ក្នុងអំឡុងពេលអាណត្តិរបស់អតីតប្រធានាធិបតី រូឌ្រីហ្គោ ឌូតើតេ ។លោកឌូតើតេបានបន្តទំនាក់ទំនងដ៏កក់ក្តៅជាមួយទីក្រុងប៉េកាំងនិងបានទុកចោលជម្លោះទឹកដីជាថ្នូរនឹងជំនួយរាប់ពាន់លានដុល្លារនៅពេលលោកធ្វើជាប្រធានាធិបតីមុនពេលលោកម៉ាកូសចូលមក ជំនួសគាត់កាលពីខែ មិថុនា ឆ្នាំមុន។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ចាប់ពីផ្លូវដែកជាង១១០០ គីឡូម៉ែត្រមុនសង្គ្រាមលោកលើកទី ២ ហ្វីលីពីន មានផ្លូវដែកប្រតិបត្តិការត្រឹមតែ ៧៧ គីឡូម៉ែត្រប៉ុណ្ណោះគិតត្រឹមឆ្នាំ ២០១៦ ដែលនៅពីក្រោយមជ្ឈមណ្ឌល ទីក្រុងផ្សេងទៀតនៅទូទាំងអាស៊ី។លោកម៉ាកូសបានសន្យាធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែករបស់ប្រទេស៕

RELATED ARTICLES