រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកបំពេញទស្សនកិច្ចប្រទេសអ៊ីស្រាអែលជាលើកទីពីរ ចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារយ៉ាងសាហាវទៅលើប្រទេសនេះកាលពីថ្ងៃទី៧ ខែតុលា ហើយអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកសងសឹកនៅតំបន់ហ្គាហ្សា។

ដំណើរទស្សនកិច្ចលើកទី២នេះ លោក Antony Blinken នឹងផ្តោតលើវិធានការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប។លោក Blinken បាននិយាយថា លោកនឹងស្វែងរក វិធានការជាក់ស្តែង ពីអ៊ីស្រាអែល ដើម្បីធានាថាជនស៊ីវិលប៉ាឡេស្ទីននឹងមិនទទួលគ្រោះថ្នាក់ក្នុងសង្គ្រាមនេះ ខណៈដែលប្រធានាធិបតីអាមេរិកលោកចូ បៃដិន ក៏បានអំពាវនាវឱ្យផ្អាកបាញ់-មនុស្សធម៌នៅក្នុងជម្លោះផងដែរ។លោកBlinken ក៏នឹងធ្វើការចរចាជាមួយមេដឹកនាំប្រទេសហ្សកដានីផងដែរ។
អ៊ីស្រាអែល ឡោមព័ទ្ធតំបន់ហ្គាហ្សាបានទាំងស្រុង
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោក Daniel Hagari បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាគិតមកត្រឹមម៉ោងនេះកងទ័ពរបស់អ៊ីស្រាអែលបានឡោមព័ទ្ធតំបន់ហ្គាហ្សាទាំងមូលបានទាំងស្រុងនិងច្រានចោលលទ្ធភាពនៃបទឈប់បាញ់សម្រាប់ពេលនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Daniel Hagari បាននិយាយថាកងទ័ពបានបញ្ចប់ការឡោមព័ទ្ធទីក្រុងហ្គាហ្សា ដែលត្រូវបានគេចាត់ទុកថាជាចំណុចកណ្តាលនៃក្រុមហាម៉ាស។លោកHagariបានសង្កត់ធ្ងន់ថាបទឈប់បាញ់មិនមាននៅលើតុទេនៅពេលនេះ។
លោកបាននិយាយថាកងកម្លាំងអ៊ីស្រាអែលកំពុងវាយលុកទីតាំងប្រើប្រាស់ការដឹកនាំរបស់ក្រុមតស៊ូប៉ាឡេស្ទីន ដោយបន្ថែមថាកន្លែងណាដែលមានការប្រយុទ្ធ ទោះបីវាលំបាកក៏ដោយកងទ័ពអ៊ីស្រាអែលនឹងមានអំណាចលើ។

នៅឯកិច្ចប្រជុំជាមួយមេបញ្ជាការយោធានៅឯមូលដ្ឋានទ័ពអាកាស Palmachim ក្បែរទីក្រុងឆ្នេរសមុទ្រYavne អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បានបញ្ចេញសម្លេងស្រដៀងគ្នានៅក្នុងសុន្ទរកថាដាច់ដោយឡែកមួយដោយនិយាយថា កងទ័ពកំពុងឡោមព័ទ្ធទីក្រុង Gazaពីគ្រប់ទិសទីដោយសារកងកម្លាំងមានទីតាំងនៅចំកណ្តាលនៃភាគខាងជើង Gaza Strip ហើយជាមួយគ្នានេះ យើងបានឈានជំហានដ៏សំខាន់មួយនៅក្នុងសង្រ្គាមនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។

គិតមកពេលនេះមនុស្សជិត១០៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះជាង២០ថ្ងៃក្នុងនោះមានជនជាតិហាម៉ាស-ប៉ាឡេស្ទីនចំនួន៩០៦១ នាក់ និងជនជាតិអ៊ីស្រាអែលច្រើនជាង១៥៣៨ នាក់ ៕