យោងតាមកាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃពុធទី១ខែវិច្ឆិកាឆ្នាំ ២០២៣ ថា ប្រទេសចិននិង សហរដ្ឋអាមេរិកនឹងពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយដែលជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីរដ្ឋបាលរបស់លោកអូបាម៉ា។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោកវ៉ាង យី ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសទាំងពីរនឹងរៀបចំ ការពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងអាវុធ និងការ មិនរីកសាយភាយអាវុធ នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាលើកិច្ចការដែន សមុទ្រ និងបញ្ហាផ្សេងៗទៀត។
របាយការណ៍របស់Wall Street Journal បានបន្ថែមថា កិច្ចពិភាក្សាអាវុធទាំងនោះនឹងត្រូវដឹកនាំដោយលោក Mallory Stewart មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងលោក Sun Xiaobo ប្រធាននាយកដ្ឋានគ្រប់គ្រង អាវុធនៅក្រសួងការបរទេសចិន។

ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំ ណើរបស់រ៉យទ័រ សម្រាប់ការធ្វើអត្ថាធិប្បាយអំពីពេលវេលា ឬទម្រង់នៃកិច្ចពិភាក្សានោះទេ។ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីឆ្នាំ២០២១ថា ប្រធានាធិបតីចិន និង សហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា រកមើលដើម្បីចាប់ផ្តើមការពិភាក្សាអំពីស្ថិរភាពជាយុទ្ធសាស្រ្ត ដែលជាការ យោងទៅលើការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន អំពីការកសាងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង។សេតវិមានបាននិយាយភ្លាមៗនៅពេលនោះថា ការពិភាក្សានឹងមិនដូចការចរចាកាត់បន្ថយអាវុធជាផ្លូវការ ដូចការដែលអាមេរិកធ្លាប់មានជាមួយរុស្ស៊ីនោះទេ។
ចាប់តាំងពីពេលនោះមកមន្ត្រីអាមេរិកបានសម្តែងការខកចិត្តដែលប្រទេសចិនបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការពិភាក្សាអំពីវិធានការកាត់បន្ថយហានិភ័យអាវុធនុយក្លេអ៊ែរ។

មន្ទីរបញ្ចកោណបាននិយាយកាលពីខែតុលាថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ច្រើនជាង១០០០ នៅឆ្នាំ២០៣០ប៉ុន្តែទីក្រុង ប៉េកាំងបានប្រកែកជាយូរមកហើយថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងនេះរួចទៅហើយ។ប្រទេសរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេលើពិភពលោកគឺមានប្រហែល៤៤៨៩((ឯកសារខ្លះ៦២៥៧) អាមេរិកឈរលំដាប់លេខ២ មានប្រហែល ៣៧០៨ (ឯកសារខ្លះ៥៥៥០) ចិន ៤១០គ្រាប់(ឯកសារខ្លះ៣៥០) បារាំង ២៩០ អង់គ្លេស២២៥ ប៉ាគីស្ថាន ១៧០(ឯកសារខ្លះ១៦៥) ឥណ្ឌា ១៦៤(ឯកសារខ្លះ១១៥៦) អ៊ីស្រាអែល ៩០ និងកូរ៉េខាងជើងមានចន្លោះពី ៤០-៥០គ្រាប់។
កិច្ចចរចាអាវុធអាចនឹងកើតឡើងមុនពេលកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោកចូ បៃដិននិងប្រធានាធិបតី ចិនលោកស៊ីជីនពីងនៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា ទោះបីជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់បៃដិន បាននិ យាយកាលពីថ្ងៃអង្គារថាព័ត៌មានលម្អិតសំខាន់ៗមិនទាន់ត្រូវបានគូសបញ្ជាក់នៅឡើយ៕