Tuesday, June 24, 2025
Homeព័ត៌មានអន្តរជាតិ ប៉ះសាច់ខ្លួនឯង! លោក បៃដិន​ គាំទ្របទ​ឈប់​បាញ់​ ខណៈUN ព្រមានអ៊ីស្រាអ៊ែល ពាក់ព័ន្ធ បទឧក្រិដ្ឋកម្មសង្គ្រាម

 ប៉ះសាច់ខ្លួនឯង! លោក បៃដិន​ គាំទ្របទ​ឈប់​បាញ់​ ខណៈUN ព្រមានអ៊ីស្រាអ៊ែល ពាក់ព័ន្ធ បទឧក្រិដ្ឋកម្មសង្គ្រាម

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងការគាំទ្រសម្រាប់ការផ្អាកបាញ់- មនុស្សធម៌ចំពោះសង្គ្រាម​រវាងអ៊ីស្រាអែលនិងពួកហាម៉ាស់នៅហ្គាហ្សាខណៈដែលសហរដ្ឋអាមេរិកជំរុញឱ្យជម្លៀសពលរដ្ឋរបស់ខ្លួនទាំងអស់ចេញពីតំបន់ហ្គាហ្សា។នេះគឺជាសំឡេងគាំទ្រលើកដំបូងរបស់អាមេរិកបន្ទាប់ពលរដ្ឋអាមេរិកគ្មានឈ្មោះក្នុងបញ្ជីជម្លៀសចេញកាលពីថ្ងៃពុធនិង បន្ទាប់ពីមានការរំខានដោយបាតុករដែលបានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់។

លោក បៃដិនបាននិយាយក្នុងអំឡុងសុន្ទរកថាយុទ្ធនាការមួយកាលពីថ្ងៃពុធថា៖ «ខ្ញុំគិតថាយើងត្រូវការផ្អាក​បាញ់មួយរយៈ» ។

នៅពេលសួរថាតើការផ្អាកមានន័យដូចម្តេច លោក បៃដិន បាននិយាយថា វាដល់ពេលដែលត្រូវយកអ្នកទោស​ចេញ​ហើយ ដោយសំដៅទៅលើអ្នកត្រូវចាប់ឃុំខ្លួនដោយពួកហាម៉ាស់ ។

កាលពីថ្ងៃសុក្រសប្តាហ៍មុនសហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ ប៉ុណ្ណោះនៅក្នុងអង្គ​ការសហប្រជាជាតិដែលបានបោះឆ្នោតប្រឆាំងចំពោះដំណោះស្រាយនៅក្នុងមហាសន្និបាតដែលអំពាវនាវឱ្យមាន “បទឈប់បាញ់។

UN៖ការវាយប្រហាររបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន អាចជាឧក្រិដ្ឋកម្មសង្គ្រាម

ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួនដ៏ធំបំផុតនៅហ្គាហ្សាកាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ជំរុញឱ្យមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិព្រមានថាអាចជាឧក្រិដ្ឋកម្មសង្គ្រាម។

ការវាយប្រហាររបស់អ៊ីស្រាអែលបានកំណត់គោលដៅលើជំរុំជនភៀសខ្លួន Jabalia ពីរដងក្នុងរយៈពេលពីរ​ថ្ងៃដែលបានសម្លាប់មនុស្សជាច្រើន នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។  នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៩៥ នាក់បានស្លាប់នៅក្នុងការវាយប្រហារ​របស់អ៊ី​ស្រា​អែលលើជំរុំជនភៀសខ្លួននិង១២០ នាក់កំពុង បាត់ខ្លួននៅក្រោមគំនរបាក់បែកនិងមនុស្ស ៧៧៧ នាក់ទៀត​បានរងរបួស។

អង្គការយូនីសេហ្វៈ ក្នុងមួយថ្ងៃកុមារជាង៤០០នាក់ស្លាប់ ឬរងរបួស

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថាយ៉ាងហោចណាស់កុមារច្រើនជាង៤០០នាក់បានស្លាប់និងរបួសក្នុងមួយថ្ងៃៗនៅក្នុងសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាសនៅតំបន់ហ្គាហ្សា។អង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារប្រហែល ៣៥០០ នាក់បានស្លាប់និងជាង ៦៨០០ នាក់រងរបួសក្នុងរយៈពេលសង្គ្រាម២៥ថ្ងៃនៃការទម្លាក់គ្រាប់បែកដែលកំពុងបន្តចាប់តាំងពីថ្ងៃទី ៧ ខែតុលា។គិតមកត្រឹមថ្ងៃនេះចំនួនអ្នកស្លាប់នៅក្នុងសង្រ្គាមអ៊ីស្រា្ដអែល -ហាម៉ាស បានកើនឡើងដល់ជាង​៩០០០ នាក់ហើយ ៕

RELATED ARTICLES