ប្រទេសកាតាបានដើរតួនាទីដ៏សំខាន់នៅក្នុងការហត្ថលេខាចុះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល ក្រុមហាម៉ាស និងអេហ្ស៊ីប ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យមានការដោះ លែងជន បរទេសទាំងអស់ និងជនស៊ីវិលដែលរងរបួសយ៉ាងធ្ងន់ធ្ងរពីហ្គាហ្សា។នេះបើយោងតាមប្រភពដែលដឹងអំពីកិច្ចពិភាក្សានេះ។នេះបើយោងតាមប្រភពពីបណ្តាញសារព័ត៌មានCNN។យោងតាមប្រភពដែលដឹងពីការចរចាបានឲ្យដឹងថា ជនបរទេសរហូតដល់ ៥០០ នាក់អាចត្រូវបានដោះ លែងពី តំបន់ហ្គាហ្សា។

ទូរទស្សន៍CNNបាននិយាយទៅកាន់ប្រភពបីផ្សេងគ្នាដែលជិតស្និទ្ធនឹងបញ្ហាថាជនបរទេសចន្លោះពី ៤៥០ទៅ ៥០០ នាក់ត្រូវបានគេរំពឹងថានឹងចាកចេញពីហ្គាហ្សា នៅច្រកព្រំដែន Rafah ចូលទៅប្រទេសអេហ្ស៊ីប។ទូរទស្សន៍ CNN ក៏បានរាយការណ៍ដែរថា ជនជាតិប៉ាឡេស្ទីនដែលរងរបួសចំនួន ៨១ នាក់នឹងមកដល់ច្រកព្រំ ដែន Rafah នៅព្រឹកថ្ងៃពុធដែរ។
បញ្ជីឈ្មោះមនុស្សដែលធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលផ្សេងៗកាន់លិខិតឆ្លងដែនមកពីប្រទេសអេស្ប៉ាញ អ៊ីតាលី ហ្វីលីពីន ហៃទី អាល្លឺម៉ង់ សហរដ្ឋអាមេរិក តៃវ៉ាន់ ជប៉ុន អូទ្រីស ម៉ិកស៊ិក បារាំង កេនយ៉ា នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង អាមេនី អ៊ូហ្គង់ដា ហ្គាណាហ្សកដានី, សៀរ៉ាឡេអូន, អ៊ុយក្រែន, សាធារណរដ្ឋឆេក, នូវែល សេឡង់ និងអូស្ត្រាលី ត្រូវបានអនុញ្ញាតចាកចេញពីហ្គាហ្សា។
បញ្ជីនេះក៏រួមបញ្ចូលទាំងជនជាតិប៉ាឡេស្ទីនដែលមានសញ្ជាតិជប៉ុន អូទ្រីស ប៊ុលហ្គារី ឥណ្ឌូណេស៊ី ហ្សកដានី អ៊ីតាលី ក្រិក អូស្ត្រាលី និងឆេក។

IDF៖អ៊ីស្រាអែល វាយប្រហារគោលដៅភេរវករជាង ១១០០០ នៅតំបន់ហ្គាហ្សា
កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅ របស់អង្គ ការភេរវករនៅតំបន់ហ្គាហ្សាស្ទ្រីប ជាង១១០០០ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី ខែតុលា។នេះមានន័យថាការវាយប្រហារជាមធ្យមច្រើនជាង ៤៤០ ក្នុងមួយថ្ងៃសម្រាប់រយៈពេល ២៥ ថ្ងៃដំបូងនៃសង្រ្គាម ។
IDF បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនកំណត់គោលដៅលើជនស៊ីវិលក្នុងការទម្លាក់គ្រាប់ បែកឥត ឈប់ឈរទៅកាន់តំបន់ហ្គាហ្សាដែលជាការឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី ៧ ខែតុលារបស់ពួកហា ម៉ាសលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្ស ១៤០០ នាក់។
ការវាយប្រហាររបស់អ៊ីស្រាអែលសំដៅទៅលើមេបញ្ជាការក្រុមហាម៉ាសនៅក្នុងជំរុំជនភៀសខ្លួន Jabalya ដែលមានប្រជាជនច្រើននៅភាគខាងជើងហ្គាហ្សាកាលពីថ្ងៃអង្គារបានសម្លាប់មនុស្សមួយចំនួនធំនិងបានបន្សល់ទុកនូវការខូចខាតយ៉ាងមហន្តរាយ ។នេះបើយោងតាមសាក្សី និងគ្រូពេទ្យនៅក្នុងក្រុមនោះ។

ក្រុម Houthis បាញ់មីស៊ីលបាលិស្ទិក និងយន្តហោះគ្មានមនុស្សបើក ចូលអ៊ីស្រាអែល
ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែនបានអះអាងថា ពួកគេបានបាញ់មីស៊ីលផ្លោងបាលិស្ទិក និងយន្ត ហោះគ្មានមនុស្សបើកជាច្រើនគ្រាប់ ទៅលើអ៊ីស្រាអែលហើយបានព្រមានពីការវាយប្រហារបន្ថែមទៀត។លោក Yahya Saree អ្នកនាំពាក្យយោធារបស់ Houthi បាននិយាយថា ប្រតិបត្តិការនេះគឺជាគោលដៅទី ៣ទៅលើ អ៊ីស្រាអែលហើយបានគំរាមធ្វើការវាយប្រហារបន្ថែមទៀត រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់។លោក Abdelaziz bin Habtour នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល Houthi បាននិយាយថា យន្តហោះគ្មានមនុស្ស បើកទាំងនេះ ជាកម្មសិទ្ធិរបស់រដ្ឋយេម៉ែន។
មុននេះអ៊ីស្រាអែលបានរាយការណ៍ថាបានបំផ្លាញ គោលដៅពីលើអាកាសមិនស្គាល់អត្តសញ្ញាណនៅលើ សមុទ្រក្រហមកាលពីព្រឹកថ្ងៃអង្គារដែលបានជំរុញឱ្យមានការវាយឆ្មក់តាមអាកាសនៅក្នុងរមណីយដ្ឋានទេសចរណ៍ Eilat នៅសមុទ្រក្រហម។

ជាការឆ្លើយតបយោធាអ៊ីស្រាអែលបានប្រកាសពីការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Arrowដើម្បីស្ទាក់ ចាប់កាំជ្រួចពីដីទៅដីដែលបានបាញ់ឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួនក្នុងសមុទ្រក្រហម៕