Sunday, April 28, 2024
Homeនយោបាយ គង់ គាំ-សម រង្ស៊ី កូនចៅចាត់ទុកជា វីរបុរស ទស្សនវិទូនយោបាយ

 គង់ គាំ-សម រង្ស៊ី កូនចៅចាត់ទុកជា វីរបុរស ទស្សនវិទូនយោបាយ

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាកូនចៅ ស្មោះត្រង់នឹង លោកសម រង្ស៉ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) បានចាត់ ទុកលោកសម រង្ស៉ី និងលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតបក្សប្រឆាំង ជា «វីរបុរសទស្សនវិទូ នយោបាយ» ដែលចូលចិត្តធ្វើឱ្យអ្នកដទៃមានចំណេះដឹង ចំណេះធ្វើ សេរីភាពខាងផ្លូវកាយនិងផ្លូវចិត្ត និងជំរុញ ឱ្យមនុស្សមានចិត្តក្លាហានក្នុងការនិយាយឬរិះគន់សង្គមនយោបាយ ដើម្បីធ្វើការគិតពិចារណារឿងប្រទេសជាតិ ។

 លោក គង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្រ្គោះជាតិ ជាកូនប្រុស បង្កើតរបស់លោក គង់ គាំ និងជាកូនចៅស្មោះត្រង់នឹងលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្ស សង្រ្គោះជាតិ បានបង្ហោះរូបភាពលោកសម រង្ស៉ី និងលោក គង់ គាំ នៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ជាមួយសំណេរថា “គាត់ទាំងពីរនាក់ បានស័្មគ្រចិត្តលះ បង់ទ្រព្យសម្បត្តិខ្លួនឯង គឺដើម្បីប្រទេសជាតិ ក្នុងសមរភូមិប្រទេសកម្ពុជា យ៉ាងអយុត្តិធម៌ជាទីបំផុត លើសពី នេះទៅទៀត គាត់ជាមនុស្សចូលចិត្តភាពយុត្តិធម៌ សច្ចធម៌ គុណធម៌ ម្ល៉ោះហើយ គាត់ត្រូវតែប្រឆាំងនឹងអំពើ អយុត្តិធម៌ទាំងនោះជានិច្ច។ បុគ្គលណាដែលចាត់ទុកខ្លួនថាជាអ្នកស្រលាញ់ជាតិ ការពារសង្គមជាតិ គឺបុគ្គល នោះជាអ្នកលះបង់ដើម្បីបុព្វហេតុជាតិ ប្រជាធិបតេយ្យ ហ៊ានធានាការពារអះអាងពីយុត្តិធម៌ពិត សច្ចធម៌ពិត គុណធម៌ពិត របស់សង្គមជាតិយើង។ ខ្ញុំចាត់ទុកលោកទាំងពីរ ជាវីរបុរសទស្សនវិទូនយោបាយ ដែលចូលចិត្ត ធ្វើឱ្យអ្នកដទៃមានចំណេះដឹង មានចំណេះធ្វើ មានសេរីភាពខាងផ្លូវកាយនិងផ្លូវចិត្ត ជំរុញឱ្យមនុស្សមានចិត្ត ក្លាហានក្នុងការនិយាយឬរិះគន់សង្គមនយោបាយ ដើម្បីធ្វើការគិតពិចារណារឿងប្រទេសជាតិយើង“ ។

 ជុំវិញការលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការ បញ្ជាក់ បន្ថែមពីលោក គង់ សភា បានទេ កាលពីល្ងាចម្សិលមិញ ។ ចំណែកលោកសោ ចាន់ដេត អតីតថ្នាក់ដឹក នាំនៃអតីតគណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភា នៃគណបក្សសម រង្ស៊ី ដែលជាសហការី ជំនិតលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅប្រទេសកាណាដា ជាមួយលោក គង់ សភា ដែរ ក៏មិនអាច ទាក់ទងសុំមតិយោបល់បានដូចគ្នា នៅថ្ងៃដដែលនោះ ។

 គួររលឹកថា លោក គង់ គាំ គឺជាអ្នកនយោបាយជើងចាស់មួយរូប ធ្លាប់រួមរស់ជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) មួយរយៈពេល ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងក្រោយមក បានចាក ចេញពីគណបក្សប្រជាជនកម្ពុជា ដោយមិនពេញចិត្តទៅនឹងគោលនយោបាយរបស់បក្ស រួចងាកមកចូលរួម ជីវភាពនយោបាយជាមួយអ្នកនយោបាយមាននិន្នាការប្រឆាំង ដឹកនាំដោយលោកសម រង្ស៊ី តាមរយៈការចូល រួមបង្កើតគណបក្សសម រង្ស៊ី នៅក្នុងអំឡុងឆ្នាំ១៩៩៨ ។ នៅក្នុងគណបក្សសម រង្ស៊ី ដែលជាអតីតគណបក្ស ប្រឆាំង លោក គង់ គាំ បានក្លាយជាសមាជិកព្រឹទ្ធសភា និងបានក្លាយជាប្រធានគណបក្សសម រង្ស៊ី នៅពេល លោកសម រង្ស៊ី ទៅធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សកើតចេញពីការរួបរួមគ្នារវាង គណបក្សសម រង្ស៊ី (ដឹកនាំដោយលោកសម រង្ស៉ី) និងគណបក្សសិទ្ធិមនុស្ស (ដឹកនាំដោយលោកកឹម សុខា) ។ មុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅពេលលោកសម រង្ស៊ី និរទេស ខ្លួនទៅក្រៅប្រទេស គេចេញពីសំណាញ់ច្បាប់កម្ពុជា លោក គង់ គាំ បានក្លាយជាឧត្ដមទីប្រឹក្សាគណបក្ស សង្រ្គោះជាតិ ដែលមានលោកកឹម សុខា ជាប្រធាន ជំនួសលោកសម រង្ស៊ី និងមានអនុប្រធាន ៣រូប ។ ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ លោក គង់ គាំ បានក្លាយជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដែលមានលោកគង់ មុនីកា កូនប្រុសរបស់លោក ជាប្រធាន ។ គណបក្សឆន្ទៈខ្មែរ ប្រកាសមិនដាក់បេក្ខភាព ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងទៅចូលរួមជាមួយគណ បក្សភ្លើង ទៀន ហើយលោក គង់ មុនីកា កូនប្រុសរបស់លោក គង់ គាំ ត្រូវបានតែងតាំងជាអគ្គលេខាធិការស្ដីទី គណ បក្សភ្លើងទៀន លោក គង់ គាំ បានធ្វើជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន រហូតដល់ពេលលោកប្រកាស បញ្ចប់ជីវិតនយោបាយរបស់ខ្លួន កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលោកនិងភរិយា យល់ព្រមផ្ដិតមេដៃ លើលិខិតប្រគល់ដីនិងផ្ទះ ទៅឲ្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ មករា ២០២៣ ។

 ចូលមកដល់ខែតុលា ឆ្នាំ២០២៣ ក្នុងវ័យ ៨២ឆ្នាំ លោក គង់ គាំ បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយជំងឺបេះដូង និងទឹក ដក់ក្នុងសួត ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ជួយសង្គ្រោះ ព្យាបាលអស់រយៈពេល ៤ថ្ងៃ ទើបបាន ធូរស្បើយ និងបានវិលត្រលប់មកសម្រាកព្យាបាលបន្តនៅផ្ទះវិញ ។

 ដោយឡែក លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិក គណបក្ស ភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលកំពុងរស់និរទេសនៅទីក្រុងប៉ារីស ប្រទេសបារាំង មិនអាចចូល ស្រុកខ្មែរបាន ដោយសារមានសាលក្រម និងសាលដីកា របស់តុលាការ កាត់ទោសដាក់ពន្ធនាគារ សរុបដល់ ទៅជាង១៦០ឆ្នាំនោះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានចូលរួមធ្វើបាតុកម្មជាមួយប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រនៅក្រៅប្រទេស  ដើម្បីស្នើសុំហត្ថលេខីទាំងអស់ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជំរុញឱ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ដែលជាសន្ធិ សញ្ញាអន្តរជាតិ ជាមូលដ្ឋានច្បាប់ ដើម្បីធានាឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពយ៉ាងពិតប្រាកដ ប្រជារា ស្ត្រខ្មែរបានស្គាល់សេរីភាព និងយុត្តិធម៌ ក្រោមរបបមួយដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ៕ កុលបុត្រ

RELATED ARTICLES