សហរដ្ឋអាមេរិកបានអញ្ជើញរដ្ឋមន្ត្រីការបរទេសចិនដែលទើបតែងតាំងថ្មីលោកវ៉ាង យីសម្រាប់ដំណើរទស្សន កិច្ចជាផ្លូវការនៅក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោនបានបន្តការអញ្ជើញនេះ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មន្ត្រីអាមេរិក និងចិននៅក្នុងរដ្ឋធានី។លោក Miller បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ។នេះបើយោងតាមសេចក្តីលម្អិតពីសន្និសីទសារព័ត៌មានមួយ។
លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានជួប ជាមួយលោក Yang Tao អគ្គនាយកកិច្ចការអាមេរិកខាងជើង និងអូសេអានីប្រចាំក្រសួងការបរទេសចិន នៅទីក្រុងឡុងកាលពីថ្ងៃអង្គារ។
លោកMillerបាននិយាយថាយើងបានបន្តការអញ្ជើញដែលត្រូវបាន ធ្វើឡើងតាំងពីមុនចំពោះរដ្ឋមន្ត្រីការបរ ទេសលោក Qin Gang ដែលត្រូវបានដកហូតដំណែង។
លោក Qin Gangត្រូវបានដកចេញពីតំណែងអ្នកការទូតកំពូលរបស់ប្រទេសចិន កាលពីខែមុនបន្ទាប់ពីការបាត់ ខ្លួនជាច្រើនសប្តាហ៍ធ្វើឲ្យមានចម្ងល់ជាច្រើនអំពីកន្លែងលាក់ខ្លួននិងមូលហេតុរបស់គាត់។ការផ្លាស់ប្តូរកម្រិតខ្ពស់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈ ដែលប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរជាក់ស្តែងលើស្ថិរភាពទំនាក់ទំនងទ្វេភាគី៕