Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិ លោកស្រេតថា ថាវីស៊ីន ប្តេជ្ញាការពារមាត្រា១១២ ប្តូរយក​តំណែងនាយករដ្ឋមន្ត្រី

 លោកស្រេតថា ថាវីស៊ីន ប្តេជ្ញាការពារមាត្រា១១២ ប្តូរយក​តំណែងនាយករដ្ឋមន្ត្រី

បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ លោក ស្រេតថាថាវីស៊ីន បានប្រកាសកាលពីថ្ងៃអង្គារថាបក្ស​របស់លោកនឹងមិនស្វែងរកការលុបចោល ឬកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះ​មហាក្សត្រ ប្រសិនបើសភាអនុម័តការតែងតាំងរូបលោកជានាយករដ្ឋមន្ត្រី។នេះបើយោងតាមការចេញផ្សាយ​របស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីល្ងាចថ្ងៃអង្គារទី ១ ខែសីហាឆ្នាំ ២០២៣។

ភឿថៃបានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់នឹងមិនត្រូវបានធ្វើវិសោធនកម្ម ឬលុបចោលនោះទេ។ ប្រសិនបើយើង​ចង់ឃើញប្រទេសឆ្ពោះទៅមុខ និងបង្កើតរដ្ឋាភិបាលថ្មីដោយជោគជ័យ។បញ្ហាមាត្រា ១១២ ត្រូវតែទុកចោល។លោកបានមានប្រសាសន៍ថា សព្វថ្ងៃនេះបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពល​រដ្ឋមានសារៈសំខាន់​បំផុត អ្វីដែលយើងត្រូវធ្វើមុនគេគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានហូបគ្រប់គ្រាន់ ហើយសេដ្ឋកិច្ចមានភាព​ប្រ​សើរឡើង។

លោក ស្រេត ថា បាននិយាយបែបនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយចំនួនបង្ហាញការ​ងឿងឆ្ងល់អំពីជំហរ​របស់លោកលើមាត្រា ១១២។ សមាជិកព្រឹទ្ធសភាបានចោទប្រកាន់លោក ថា គួរតែធ្វើវិសោធនកម្មមាត្រា ១១២ ក្នុងបទសម្ភាសន៍ក្នុងការឈានទៅការបោះឆ្នោតសកលថ្ងៃទី ១៤ ឧសភា។ ពួកគេបាននិយាយថា ពួកគេនឹងមិន​គាំ​ទ្រលោក ទេ ប្រសិនបើលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី លុះត្រាតែលោកពន្យល់ច្បាស់ជាមុនសិន។ប្រធានសភាលោក Wan Muhamad Noor Matha បានកំណត់ជាបណ្តោះអាសន្ននៅថ្ងៃទី 4 ខែសីហាសម្រាប់​សភាដើម្បីជួបប្រជុំគ្នាម្តងទៀតដើម្បីបោះឆ្នោតលើការតែងតាំងនាយករដ្ឋមន្ត្រី។

គួររំឭកថានៅក្នុងការប្រកាសមិនកែប្រែឬលុបចោលមាត្រា១១២ នេះលោកស្រេតថា មិនបាននិយាយពីដៃគូ​សម្ព័ន្ធ​ភាពដ៏ធំគឺលោកភីតានេះទេថាតើត្រូបន្តភាពជាដៃគូទាត់ចោល។ នៅក្នុងអនុស្សារណៈយោគយល់គ្នាក៏​មិនបាននិយាយពីការធ្វើវិសោធនកម្មច្បាប់នេះដែរ ៕

RELATED ARTICLES