ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយកាលពីថ្ងៃអង្គារទី១ ខែសីហាថា យ៉ាងហោចមនុស្សយ៉ាងតិច ១១នាក់បាន ស្លាប់ និង ២៧នាក់កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបោកបក់មកលើទីក្រុងប៉េកាំង ។ព្យុះ Doksuri អតីតព្យុះទីហ្វុងទំនើប បានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រនៅពេល ដែលវាបានវាយប្រហារខេត្ត Fujianភាគខាងត្បូងបន្ទាប់ពីបានបោកបក់ជាលើកដំបូងឆ្លងកាត់ប្រទេសហ្វីលីពីន។បុរសចំណាស់ម្នាក់រស់នៅក្នុងតំបន់បានប្រាប់ AFP ថាគាត់មិនបានឃើញទឹកជំនន់ដ៏អាក្រក់បែបនេះចាប់តាំង ពីខែកក្កដា ឆ្នាំ ២០១២ នៅពេលដែលមនុស្សចំនួន ៧៩នាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀស ចេញ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់មានកម្មករពីរនាក់ ដែលបានបំពេញកាតព្វកិច្ច ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។កាសែត Global Times បានរាយការណ៍ឲ្យដឹងដែរថាមនុស្ស ជាង១០ម៉ឺននាក់នៅទូទាំងទីក្រុងត្រូវបានជម្លៀសចេញ។
ប្រធានាធិបតីលោកស៊ីជីនពីងកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យ ខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះអ្នកដែលបាត់ ខ្លួនឬជាប់គាំដោយសារភ្លៀង៕