Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិMan Utd ចុះកិច្ចសន្យាជាមួយ Adidas តម្លៃ ១,១ ពាន់លាន

Man Utd ចុះកិច្ចសន្យាជាមួយ Adidas តម្លៃ ១,១ ពាន់លាន

Man Utd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១,១ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Adidas កាលពីថ្ងៃច័ន្ទ ដោយបន្តភាពជាដៃគូជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ រយៈពេល ១០ឆ្នាំទៀត។ក្រុមហ៊ុនសម្លៀកបំពាក់កីឡាយក្សរបស់អាឡឺម៉ង់ Adidas បានក្លាយជាអ្នកឧបត្ថម្ភឈុតផ្លូវការរបស់ក្លឹបតាំង ពីរដូវកាល ២០១៥-១៦ ដោយបានជួបជុំគ្នាឡើងវិញបន្ទាប់ពីរយៈពេល២៣ ឆ្នាំនិងបានចូលកាន់តំណែងពីក្រុម ហ៊ុន Nike ដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង តម្លៃ៩៦២ លានដុល្លារ ដែលជាកំណត់ត្រាមួយនៅពេល នោះ។

ក្លឹបដែលមានមូលដ្ឋាននៅភាគពាយព្យនៃប្រទេសអង់គ្លេសបាននិយាយថា កិច្ចសន្យាថ្មីជាមួយ Adidas នៅមុន រដូវកាល ប្រឺមីញេលីក២០២៣-២៤ ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ នឹងបន្តភាពជាដៃគូរហូតដល់ខែមិថុនា ឆ្នាំ ២០៣៥។

Man Utd ដែលម្ចាស់ភាគហ៊ុនអាមេរិកធ្លាប់ពិចារណាលក់ក្លឹប បានវិលទៅកាន់ UEFA Champions League វិញ ក្នុងឆ្នាំនេះបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួនក្នុងលីគក្នុងស្រុកកាលពីរដូវកាលមុនក្រោមការដឹកនាំ Erik ten Hag៕

RELATED ARTICLES