យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីហ្វីលីពីនចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា សហភាពអឺរ៉ុបបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងម៉ានីលក្នុងផ្នែកសន្តិសុខដែនសមុទ្រ និងវិស័យផ្សេងៗទៀត។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen ទៅកាន់ប្រទេសហ្វីលីពីន ជាកន្លែងដែលលោកស្រីបានជួបជាមួយប្រធានាធិប តីលោកហ្វើឌីណាន់ ម៉ាកូសចេអ Ferdinand Marcos Jr. ក្នុងទីក្រុងម៉ានីល ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី។
សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះទំនាក់ ទំនងទ្វេ ភាគីកាន់តែរឹងមាំខណៈដែលពួកគេទាំងពីរបានព្រមព្រៀងគ្នាលើការពង្រីកពាណិជ្ជកម្មនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខដែនសមុទ្រ និងសេដ្ឋកិច្ចបៃតង។
កិច្ចព្រមព្រៀងនេះបានកើតឡើងដោយសារការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតរវាងនាវាហ្វីលីពីននិងចិននៅក្នុងដែនទឹកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។
ទីក្រុងប៉េកាំង និងម៉ានីល មានព្រំប្រទល់ដែនសមុទ្រដ៏វែងមួយ ជាមួយនឹងការទាមទារត្រួតស៊ីគ្នា។ទីក្រុងម៉ានីល ក្រោមការដឹកនាំរបស់លោក ម៉ាកូសបានពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិច រួមទាំងអនុ ញ្ញាតឱ្យទាហានអាមេរិកប្រើប្រាស់មូលដ្ឋានយោធាបន្ថែមទៀត។
ប្រធានាធិបតីហ្វីលីពីនបាននិយាយថាក្នុងអំឡុងពេលកិច្ចប្រជុំរបស់យើងយើងបានពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចដោយផ្តោតជាពិសេសលើការធ្វើឱ្យពាណិជ្ជកម្មឡើងវិញរវាងតំបន់ទាំងពីររបស់យើង។ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហ្វីលីពីន-សហភាពអឺរ៉ុប (FTA)ផងដែរ។
លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍យើងប្តេជ្ញាបញ្ចប់កិច្ចព្រមព្រៀងស្តីពីកម្មវិធីសេដ្ឋកិច្ចបៃតងក្នុងប្រទេសហ្វីលីពីន ដែលជាជំនួយឥតសំណងដែលមានតម្លៃ ៦០ លានអឺរ៉ូដែលមានគោលបំណងជួយដល់ប្រទេស ហ្វីលីពីនក្នុង វិស័យដូចជា សេដ្ឋកិច្ច ថាមពលកកើតឡើងវិញ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ប្រធានាធិប តីហ្វីលីពីន៕