លោក Feroz Jamalមន្ត្រីក្រសួងព័ត៌មានខេត្តបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន APថា បាននិយាយថាយ៉ាងហោច ណាស់មនុស្ស ៤០នាក់បានស្លាប់ និងជាង២០០នាក់បានរងរបួសនៅក្នុងការវាយប្រហារគ្រាប់បែក អត្តឃាតមួយ ទៅលើហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាគាំទ្រនយោបាយនៅក្នុងខេត្តKhyberPakhtunkhwaភាគពាយ័ព្យនៃប្រទេស ប៉ាគីស្ថាន។

ការបំផ្ទុះនេះបានកើតឡើងកាលពីថ្ងៃអាទិត្យនៅឯការជួបជុំនៃគណបក្សអភិរក្សនិយម Jamiat Ulema-e-Islam (JUI-F) នៅជាយក្រុង Khar ក្នុងសង្កាត់ Bajaur ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានជាប់ព្រំប្រទល់ ជាប់ប្រទេសអា ហ្វហ្គានីស្ថាន។
លោក Akhtar Hayat Gandapur អគ្គអធិការនគរបាលខេត្ត Khyber Pakhtunkhwa បាននិយាយថា មេដឹកនាំជាន់ ខ្ពស់គណបក្សលោក Maulana Fazlur Rehman មិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះទេនៅពេលដែលការផ្ទុះបាន កើតឡើង។

JUI-F គឺជាផ្នែកមួយនៃសម្ព័ន្ធប្រជាធិបតេយ្យប៉ាគីស្ថាន ដែលជាសម្ព័ន្ធនយោបាយមានទំនាក់ទំនងជាមួយនឹង រដ្ឋាភិបាលដែលលោក Rehman គឺជាអ្នកដឹកនាំ។
ក្រោយការវាយប្រហារមិនមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ។ .ទោះជាយ៉ាងណាក្តី ការស៊ើប អង្កេតដំបូងបានសន្និដ្ឋានថាក្រុម ISIL (ISIS) អាចនៅពីក្រោយការវាយប្រហារនេះខណក្រុមមន្រ្តីនៅតែកំពុង ស៊ើបអង្កេតបន្ត៕