Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិអ្នកវិភាគ៖ទីក្រុងគៀវ បានចាប់ផ្តើមវាយលុក​ទ្រង់ទ្រាយ​ធំ ​ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី

អ្នកវិភាគ៖ទីក្រុងគៀវ បានចាប់ផ្តើមវាយលុក​ទ្រង់ទ្រាយ​ធំ ​ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី

បើយោងតាមមន្ត្រីនិងអ្នកវិភាគលោកខាងលិច និងអ៊ុយក្រែនកងកម្លាំងអ៊ុយក្រែនបានបើកការវាយ​លុកដ៏សំខាន់​មួយដើម្បីបណ្តេញកងកម្លាំងរុស្ស៊ីចេញពីភាគអាគ្នេយ៍របស់ប្រទេសដែលជាផ្នែកមួយនៃការវាយលុករយៈពេលមួយសប្តាហ៍ដោយបានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅសមរភូមិមុខ។នេះបើយោងតាមការចេញផ្សាយរបស់​ទីភ្នាក់​ងារសារព័ត៌មាន AP។

មន្ត្រីលោកខាងលិចដែលសុំមិនបញ្ចេញឈ្មោះបាននិយាយកាលពីល្ងាចថ្ងៃពុធថាការកើនឡើងនៃកម្លាំងទាហាននិងកម្លាំងភ្លើងបានផ្តោតលើតំបន់ Zaporizhzhia ។

ការប្រយុទ្ធកាន់តែខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅតាមចំណុចជាច្រើននៅតាមខ្សែបន្ទាត់ជួរមុខ ១៥០០គីឡូ​ម៉ែត្រ​នៅពេលដែលអ៊ុយក្រែនដាក់ពង្រាយសព្វាវុធទំនើបដែលផ្គត់ផ្គង់ដោយលោកខាងលិច និងកងទ័ពដែល​បណ្តុះបណ្តាលដោយលោកខាងលិចប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលបានចូលឈ្លានពានយ៉ាងជ្រៅ កាលពី ១៧ខែមុន។

មន្ត្រីអ៊ុយក្រែនភាគច្រើននៅស្ងៀមចំពោះការអភិវឌ្ឍន៍សមរភូមិចាប់តាំងពីពួកគេចាប់ផ្តើមប្រតិបត្តិការវាយលុកដំបូង ទោះបីជាអនុរដ្ឋមន្ត្រីការពារជាតិលោក Hanna Maliar បាននិយាយថា កងទ័ពកំពុងឆ្ពោះទៅកាន់ទីក្រុង Melitopol ក្នុងតំបន់ Zaporizhizhia ក៏ដោយ។

វិទ្យាស្ថានសិក្សាសង្គ្រាម Think Tank ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា កងកម្លាំង​អ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយលុកដែលមានយន្តការដ៏សំខាន់មួយនៅក្នុងតំបន់ Zaporizhzhia ភាគខាងលិចកាលពីថ្ងៃពុធ ដោយបន្ថែមថាពួកគេ ហាក់ដូចជាបានទម្លុះទីតាំងការពារ​រុស្ស៊ីដែលបានរៀបចំទុក​ជាមុនមួយចំនួន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស Papua New Guinea ថាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងគៀវ ក្នុងការដណ្តើមយកទឹកដីដែលរុស្ស៊ីបានរឹបអូស​តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក នឹងមានភាពលំបាកនិង រយៈពេលវែង ។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាការប្រយុទ្ធដ៏ខ្លាំងក្លាមួយកំពុងកើតឡើង ប៉ុន្តែបានបដិសេធមិនផ្តល់​ព័ត៌មាន​លម្អិត។

លោកBlinkenបាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនូវែលសេឡង់ថា យើងជឿជាក់ថាឧប​ករណ៍យោធា ការបណ្តុះបណ្តាលដំបូន្មានដែលយើងជាច្រើនបានចែក​រំលែកជាមួយអ៊ុយក្រែនក្នុងរយៈ​ពេលជា​ច្រើនខែ ធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពល្អ ដើម្បីទទួលបានជោគជ័យ ក្នុងការទាញយកទឹកដីបន្ថែម​ទៀតដែល​រុស្ស៊ី​បានយកពីអ៊ុយក្រែន៕

RELATED ARTICLES