រដ្ឋបាលលោកចូបៃដិនបានប្រកាសគាំទ្រដល់ការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លើការ រំលោភបំពានដោយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។នេះជាការផ្លាស់ប្តូរគោលជំហរដ៏សំខាន់មួយរបស់អាមេរិកផ្ទុយពីរដ្ឋបាលដូណាល់ត្រាំចំពោះ ICC។ កន្លងមក អាមេរិកបានបដិសេធមិនសហការជាមួយតុលាការទេ ដោយសារមានក្តីបារម្ភអំពីការស៊ើបអង្កេតដ៏មានសក្តា នុពលលើកងកម្លាំងអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន។

ព្រឹទ្ធសមាជិក Dick Durbin និង Lindsey Graham បានសរសើរការសម្រេចចិត្តរបស់ប្រធានាធិបតី ដោយបញ្ជាក់ ថាពួកគេបានដាក់សម្ពាធរដ្ឋបាលរបស់លោកជាច្រើនខែដើម្បីគាំទ្រការស៊ើបអង្កេតរបស់ ICC ។ ពួកគេក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងការធានានូវការទទួលខុសត្រូវចំពោះអំពើឃោរឃៅរួមទាំងការដោះស្រាយគម្លាតណាមួយនៅក្នុងច្បាប់របស់សហរដ្ឋអាមេរិកទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នាពេលកន្លងមក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រី ICCដែលស៊ើបអង្កេតលើការចោទ ប្រកាន់របស់ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងការរំលោភបំពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន។ ប្រទេសនេះមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលបានបង្កើតICCក្នុងឆ្នាំ១៩៩៨។អ្នករិះគន់បានចោទប្រកាន់ សហរដ្ឋអាមេរិកពីការអំពាវនាវជាជម្រើសចំពោះច្បាប់អន្តរជាតិដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តពីការទទួលខុស ត្រូវ។
តុលាការ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមីនា ដោយចោទប្រកាន់ ថា កងកម្លាំងរុស្ស៊ីបានយកកុមារចេញពីអ៊ុយក្រែន និងដឹកជញ្ជូនពួកគេទៅកាន់ប្រទេសរុស្ស៊ី ដោយបង្កើតជា ឧក្រិដ្ឋកម្មសង្គ្រាម៕