ក្នុងអំឡុងកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាងរដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការ អភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យជាប់លាប់និង ពង្រឹងកិច្ចសហប្រតិ បត្តិការ” រវាងរុស្ស៊ី និងកូរ៉េខាងជើង ។

លោកShoiguត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងលោកKang Sun-nam ហើយរូបថតដែល ថតដោយកាសែតផ្លូវការ Rodong Sinmun បានបង្ហាញទាហានកូរ៉េខាងជើងKPAពាក់ឯកសណ្ឋានរាប់រយនាក់ តម្រង់ជួរនៅអាកាសយានដ្ឋានកាន់ទង់ជាតិនិងពាក្យស្លោកស្វាគមន៍គណៈប្រតិភូរុស្ស៊ី។លោកShoiguក៏បានហៅ កូរ៉េខាងជើងថាជាដៃគូសំខាន់របស់រុស្ស៊ី។នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់ក្រ សួងការពារជាតិរុស្ស៊ី MoD ។
រដ្ឋមន្ត្រីការពារជាតិកំពុងដឹកនាំគណៈប្រតិភូរុស្សីទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងសម្រាប់ខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ។

លោកShoiguក៏បានសង្កត់ធ្ងន់លើប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង ហើយបានកត់សម្គាល់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនៅក្នុងសម័យក្រោយសង្គ្រាម។ចំណែកឯសារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA បានបន្ថែមថា ប្រជាជនកូរ៉េខាងជើងបានសម្តែងនូវ ការគាំទ្រយ៉ាង ពេញទំហឹងសម្រាប់កងទ័ព និងប្រជាជនរុស្ស៊ី ដែលកំពុងតស៊ូការពារសិទ្ធិអធិបតេយ្យភាព ការអភិវឌ្ឍន៍ និងផល ប្រយោជន៍របស់ប្រទេសរបស់ពួកគេ។

ទីក្រុងព្យុងយ៉ាងនឹងប្រារព្ធខួបលើកទី៧០ នៃការចុះហត្ថលេខាលើបទឈប់បាញ់ ឆ្នាំ ១៩៥៣ នៃសង្រ្គាមកូរ៉េដែល បានបញ្ចប់អរិភាពដោយបើកចំហនិងត្រូវបានប្រកាសជាទិវាជ័យជំនះនៅភាគខាងជើងនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដា ៕