Lionel Messi ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងតង់ទីមួយ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Inter Miami បានមួយគ្រាប់ទៀតក្នុងតង់ទីជួយអោយក្រុមរបស់លោកឈ្នះ Atlanta ៤-0 និងឈានទៅវគ្គបន្តនៃ Leagues Cup កាលពីថ្ងៃអង្គារ។

បន្ទាប់ពីបានចេញពីកៅអីបម្រុងស៊ុតបញ្ចូលទីឈ្នះការប្រកួតដ៏អស្ចារ្យនៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់កាលពីយប់ថ្ងៃសុក្រ ម្ចាស់ជើងឯក បាល់ទាត់ពិភពលោក មកពីប្រទេសអាហ្សង់ទីនមិនបានខ្ជះខ្ជាយពេលវេលាក្នុងការចាប់ផ្តើមដំបូងរបស់គាត់នោះទេ។
Messi បានចូលជាកីឡាករបម្រុងក្នុងការប្រកួតកាលពីថ្ងៃសុក្រជាមួយក្លឹប Cruz Azul ជាមួយនឹងជ័យជម្នះ២-១។ប្រធានក្រុមបានទទួលការបញ្ជូនបាល់ដ៏គួរឱ្យស្រឡាញ់ពីអតីតមិត្តរួមក្រុម Barcelona កីឡាករ Sergio Busquets ធ្វើអោយគាត់រកគ្រាប់បាល់ដំបូងនៅនាទី៨។
Messi ស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីរនៅនាទីទី ២២ ដោយការបញ្ជូនបាល់ពីមិត្តរួមក្រុម Robert Taylor ធ្វើអោយក្លឹបកាន់តែកក់ក្តៅ។ចំណែកឯ២គ្រាប់ទៀតរកបានដោយកីឡាករខ្សែបម្រើTaylor នៅនាទី ៤៤និង ៥៣និងបានរក្សាលទ្ធផលនេះរហូតដល់ការចប់ការប្រកួតផ្លូវការ ៩០នាទី៕