Saturday, June 28, 2025
Homeតារាខ្មែរពិធីការិនីគង់ សុជាតិ ៖មានមោទកភាពខ្លាំងបំផុត កូន​ស្រីទទួលបានមេដាយ៩ ការប្រកួត​ WSC Seoul Global Round 2023 នៅកូរ៉េ

ពិធីការិនីគង់ សុជាតិ ៖មានមោទកភាពខ្លាំងបំផុត កូន​ស្រីទទួលបានមេដាយ៩ ការប្រកួត​ WSC Seoul Global Round 2023 នៅកូរ៉េ

ភ្នំពេញ៖ពិធីការិនីដ៍មានឥទ្ធិពលសម្រស់វ័យក្មេងជាងវ័យអ្នកនាងគង់ សុជាតិ បានបង្ហាញអារម្មណ៍សប្បាយ​រីករាយខ្លាំងណាស់នៅពេល​ដែលកូនស្រីរបស់អ្នកនាងកញ្ញាម៉ៅ​ សាល់ភាពណេលលី អាយុ១៨ឆ្នាំ ហៅNemo ទទួលបានមេដាយដល់ទៅ៩ ក្នុងការចូលរួម​កម្មវិធីប្រកួតWSC Seoul Global Round 2023 នៅប្រទេសកូរ៉េ ខាងត្បូង កាលពីពេលថ្មីៗនេះ ព្រោះជា​មោទ​កភាព​ទាំងរូបនាងនិងក្រុមគ្រួសារក៍ដូចជាសង្គមជាតិផងដែរ។

  ពិធីការិនីល្បីល្បាញជាង២០ឆ្នាំអ្នកនាងគង់ សុជាតិ បានចេញសារនៅលើហ្វេសបុកនាងថា” មានមោទកភាព​ណាស់ដែលកូនស្រីរបស់ម្តាយជាក្មេងស្រីដែលពូកែហើយឆ្លាត លើកនេះមកដល់ប្រទេសកូរ៉េក្នុងកម្មវិធីប្រគួត WSC Seoul Global Round 2023 ទទួលបានមេដាយ ៩ ហើយនៅមានបន្តទៀត សូមពាក្យជូនពរម្នាក់មួយមក​អ៊ុំពូមីងទាំងអស់គ្នា ”។

 គេឃើញមានសិល្បកររួបអាជីព និងFan អ្នកនាងគង់ សុជាតិ បានខមិនសាទរកូនស្រីអ្នកនាងគង់ សុជាតិ ជាបន្ដបន្ទាប់ហើយពួកគេសរសើរថាអ្នកនាងមិនត្រឹមតែជាពិធីការិនីច្នើមលំដាប់ប្រទេសជាង២ទសវត្សន៍មកហើយនោះទេ ប៉ុន្ដែក៍ជាមាតាដ៍ពូកែក្នុងការចិញ្ចឹមបីបាច់កូនៗរបស់នាងបានរៀនសូត្រពូកែ និងទទួលការអប់រំបាន​ល្អពីរូបនាងផ្ទាល់តែម្ដង។អ្នកនាងសុជាតិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនស្រីNemo នេះទៅថ្ងៃក្រោយ​នាង​ឲ្យកូនសម្រេចចិត្តដោយខ្លួនឯងថាគេនឹងប្រើប្រាស់នូវជំនាញដែលគេបានសិក្សារ ឬក៍ចង់ដើរតាម​គន្លង​នាងធ្វើជាពិធីការិនី នោះអ្វីៗនៅលើកូនស្រីជាអ្នកកំណត់ ខណៈរូបនាងមានតែលើកទឹក​ចិត្តនិងជម្រុញនូវ​អ្វី​ដែលកូនស្រលាញ់និងចង់ធ្វើដើម្បីបំណងរបស់គេ។

 សូមបញ្ជាក់ថាអ្នកនាងគង់ សុជាតិ បានចេញទៅប្រទេសកូរ៉េ ខាងត្បូងកាលពីថ្ងៃទី១២ កក្កដា ២០២៣ ជាមួយ​កូនស្រីនាងកញ្ញាNemo ហើយនាងទើបតែវិលមកដល់ខ្មែរវិញកាលពីថ្ងៃរាត្រីថ្ងៃទី២០ កក្កដា ដើម្បីឲ្យទាន់ការ​ហែបក្សប្រជាជននាយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣ កាលពីថ្ងៃទី២១ កក្កដា ។អ្នកនាងសុជាតិ បានឲ្យដឹងថាក្រៅ​ពីជូនកូនស្រីទៅប្រកួតវេទិការអន្ដរជាតិនោះនាងក៍បានដើរកម្សាន្ដនៅតំបន់ទេសចរណ៍កមួយចំនួនផងដែរ តែ​ដោយ​សារតែខែនេះធ្លាក់ភ្លៀងទើបមិនបានដើរច្រើនតាមគម្រោងការទាំងអស់នោះទេ ប៉ុន្ដែការចេញទៅនៅខែ​នេះជាការចាំបាច់ដើម្បីជូនកូនទៅប្រលងទើបមិនអាចពន្យាពេលវេលាបានឡើយ។

ទស្សនិកជនបានលើកឡើងថាអ្នកនាងគង់ សុជាតិ ជាគំរូដ៍ល្អមួយសម្រាប់មាតាផ្សេងៗទៀត ក្នុងការគ្រប់​គ្រង​និងផ្ដល់ដំបូន្មានដល់កូនៗរបស់ពួកគេឲ្យក្លាយជាអ្នកពូកែ ព្រោះយុវវ័យ​ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ៕

RELATED ARTICLES