ក្នុងអំឡុងកិច្ចប្រជុំរវាងអ្នកការទូតកំពូលនៃប្រទេសទាំងបីរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃពុធថាខ្លួនត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសហការជាមួយប្រទេសចិន និងឥណ្ឌូណេស៊ី លើបញ្ហាសន្តិសុខស្បៀង និងថាមពល។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថាកាលពីថ្ងៃទី១២ ខែកក្កដា នៅទីក្រុងហ្សាកាតា នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី លោក Sergey Lavrov បានជួបជាមួយលោក Wang Yi ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន សម្រាប់កិច្ចការបរទេសនិងលោកស្រីRetno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដើម្បីពិភាក្សាទៅលើបញ្ហាមួយចំនួន។សេចក្តីថ្លែងការណ៍បាននិយាយថាកិច្ចប្រជុំរបស់ពួកគេផ្តោតលើបញ្ហាទាក់ទងនឹងការជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីដើម្បី ធានាសន្តិសុខស្បៀងអាហារ និងថាមពល ដោយមើលឃើញពីនិន្នាការវិបត្តិនាពេលបច្ចុប្បន្ននៅក្នុងទីផ្សារពិភពលោក។
ភាគីទាំងបីបានបញ្ជាក់ពីការត្រៀមខ្លួនដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅនេះរួមទាំងផលប្រយោជន៍នៃការបង្កើនស្ថិរភាពសេដ្ឋកិច្ចនៃសកលោកខាងត្បូង” ដោយឈរលើការគោរពគោលការណ៍សមភាព និងផលប្រយោជន៍ទៅវិញទៅមកក្នុងទំនាក់ទំនងសេដ្ឋកិច្ចពិភពលោក។
សេចក្តីថ្លែងការក៏បាននិយាយបន្ថែមទៀតថា ទស្សនៈត្រូវបានផ្លាស់ប្តូរលើប្រធានបទមួយចំនួននៃបញ្ហាអន្តរជាតិនិងតំបន់ដោយបន្ថែមថាភារកិច្ចដែលមានគោលបំណងពង្រឹង ស្ថាបត្យកម្មអាស៊ាន-កណ្តាលនៃសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ត្រូវបានពិភាក្សា។លោក Sergey Lavrov និងលោក Wang Yi បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ានដើម្បីជំរុញការងារទាំងនេះក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលខាងមុខនៅទីក្រុងហ្សាកាតាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន៕