Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិលោក Austin ៖អ៊ុយក្រែន នឹងបានចូលណាតូ​ ក្រោយ​ចប់​សង្គ្រាម ខណៈរុស្ស៊ី ចាត់ទុក F-16 ជាការគំរាម​កំ​ហែងនុយក្លេអ៊ែ

លោក Austin ៖អ៊ុយក្រែន នឹងបានចូលណាតូ​ ក្រោយ​ចប់​សង្គ្រាម ខណៈរុស្ស៊ី ចាត់ទុក F-16 ជាការគំរាម​កំ​ហែងនុយក្លេអ៊ែ

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្ញុំគ្មានការសង្ស័យទេថា អ៊ុយក្រែននឹងជាសមាជិកអង្គការណាតូ នៅពេលដែលបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។នេះបើយោង​តាមការ​ចេញ​ផ្សាយរបស់បណ្តាញសារព័ត៌មានCNN។

លោកAustinបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNNនៅទីក្រុងVilniusប្រទេសលីទុយអានី បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ថា យើងបានឮគ្រប់ប្រទេសនៅក្នុងបន្ទប់ប្រជុំនិយាយ​ច្រើនអំពីការ​ចូល​សមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូ ។

លោក Austin ក៏បាននិយាយផងដែរថា នៅមានការងារដែលត្រូវធ្វើក្នុងការនាំយកឧបករណ៍ និងការហ្វឹកហ្វឺន​របស់​អ៊ុយក្រែនទៅតាមស្តង់ដាររបស់អង្គការណាតូ។ខណៈពេលដែលយើងកំពុងធ្វើការងារនេះ ពួកគេប្រ​យុទ្ធ​នឹងសង្រ្គាម។មានបញ្ហាច្រើនទៀតដែលនឹងត្រូវធ្វើដើម្បីធានាថាពួកគេមានសមត្ថភាពពេញលេញ។

រុស្ស៊ី ចាត់ទុកវត្តមានយន្តហោះ F-16 នៅអ៊ុយក្រែនជាការគំរាមកំហែងនុយក្លេអ៊ែ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ទីក្រុងម៉ូស្គូមិនអាចព្រងើយកន្តើយចំពោះ​សមត្ថភាពនុយក្លេអ៊ែររបស់យន្ត​ហោះ​ចម្បាំង F-16 របស់សហរដ្ឋអាមេរិក ដែលអាចផ្គត់ផ្គង់ដល់ អ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិចនោះទេ។

លោកLavrovបានព្រមាននៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយ Lenta.ru កាលពីថ្ងៃពុធថាការបន្តផ្តល់អាវុធ​ទំនើបបន្ថែមទៀតដល់ទីក្រុងគៀវសហរដ្ឋអាមេរិកនិងសមាជិករបស់អង្គការណាតូបង្កើតហានិភ័យនៃការប្រឈមមុខប្រដាប់អាវុធដោយផ្ទាល់ជាមួយរុស្ស៊ី ហើយវាអាចនាំទៅរកផលវិបាកដ៏មហន្តរាយ។លោកបានមានប្រសាសន៍ថា ផែនការផ្គត់ផ្គង់យន្តហោះ F-16 ដល់ទីក្រុងគៀវ គឺជាឧទាហរណ៍មួយទៀត នៃការ​ផ្លាស់​ប្តូរកើនឡើងដោយលោកខាងលិច និងជាការអភិវឌ្ឍន៍ដ៏គ្រោះថ្នាក់បំផុត។

រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្តថា៖ «យើងបានជូនដំណឹងដល់មហាអំណាចនុយក្លេអ៊ែរដូចជា អាមេរិក អង់គ្លេស និងបារាំងថា រុស្ស៊ីមិនអាចព្រងើយកន្តើយចំពោះសមត្ថភាពរបស់យន្តហោះ​ទាំងនេះក្នុងការ​បំពាក់​អាវុធនុយក្លេអ៊ែរបានឡើយ។

លោកព្រមានថាគ្មានការធានាដោយលោកខាងលិច នឹងជួយនៅទីនេះទេ»។ នៅពាក់កណ្តាលនៃការប្រយុទ្ធគ្នា យោធារុស្ស៊ីនឹងមិនស៊ើបអង្កេតថាតើយន្តហោះជាក់លាក់ណាមួយត្រូវបានបំពាក់អាវុធនុយក្លេអ៊ែរឬអត់នោះទេ ៕

RELATED ARTICLES