ប្រធានគណបក្សឆ្ពោះទៅមុខនិងជាបេក្ខជននាយករដ្ឋមន្ត្រី លោកភីតាបាននិយាយថាគណៈ កម្មាធិការរៀបចំ ការ បោះ ឆ្នោត(EC)អយុត្តិធម៌សម្រាប់គាត់ ដោយបានពន្លឿនការស៊ើបអង្កេតលើការកាន់កាប់ភាគហ៊ុន iTV ប្រ ឆាំងនឹងគាត់នៅមុនការបោះឆ្នោតនាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍។

លោកបាននិយាយថាគាត់មានអារម្មណ៍ថាគាត់មិនត្រូវបានប្រព្រឹត្តដោយយុត្តិធម៌ពីECដោយសារតែក្រុមស៊ើប អង្កេតរបស់ខ្លួនមិនដែលកោះហៅនិងផ្តល់ឱកាសឱ្យគាត់ពន្យល់ពីជំហររបស់លោកម្តងណាឡើយ។ប្រតិកម្មរបស់លោកពេលនេះបានកើតឡើងបន្ទាប់ពីEC ផ្តល់អនុសាសន៍ឲ្យព្យួរសមាជិកភាពសភារបស់លោក បណ្តោះអាសន្នដើម្បីស៊ើបអង្កេតរឿងភាគហ៊ុនខណៈការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។
គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) កាលពីថ្ងៃពុធ បានសម្រេចដាក់ញត្តិទៅតុលាការធម្មនុញ្ញ ដើម្បីស្វែង រកការដកសិទ្ធិរបស់នាយករដ្ឋមន្ត្រី លោកភីតាសម្រាប់ការកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបាន ចោទប្រកាន់។
EC កំពុងធ្វើសំណុំរឿងឱ្យតុលាការធម្មនុញ្ញដកសិទ្ធិលោកភីតា ជាសមាជិកសភាតាមមាត្រា ៩៨ (៣) និង ១០១ (៦) នៃរដ្ឋធម្មនុញ្ញសម្រាប់ការកាន់កាប់ភាគហ៊ុន ៤២.០០០ ក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV។
លោកថាក់ស៊ីនមិនទាន់ចូលស្រុកកូនស្រីរបស់លោកស្រី Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសម្រេចចិត្តមិនត្រឡប់ទៅប្រទេសថៃវិញទេ ដោយសារតែគាត់ មិនចង់បង្កជម្លោះនយោបាយ។លោកស្រីបានបន្ថែមថាលោកកំពុងរង់ចាំស្ថានការណ៍នយោបាយដោះស្រាយមុនសិន៕