Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិវាយប្រហារសាលាមត្តេយ្យនៅប្រទេសចិន ស្លាប់៦ របួស១

វាយប្រហារសាលាមត្តេយ្យនៅប្រទេសចិន ស្លាប់៦ របួស១

យោងតាមមន្ត្រីចិនម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន៦នាក់រួមទាំងកុមារ៣ នាក់ត្រូវបាន សម្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារចាក់សម្លាប់នៅសាលាមត្តេយ្យមួយនៅភាគខាងត្បូងប្រទេសចិន។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយថា ការវាយប្រហារបានកើតឡើងនៅខេត្ត Guangdong កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃចន្ទ។ វាបានចាប់ផ្ដើមខណៈពេលដែលឪពុកម្ដាយជូនកូន ទៅសាលាទៅ ថ្នាក់រៀនរដូវក្ដៅ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ជនរងគ្រោះទាំង៦នាក់រួមមាន៖គ្រូបង្រៀនម្នាក់ ឪពុកម្តាយពីរនាក់ និងសិស្សបីនាក់។ជនសង្ស័យម្នាក់អាយុ២៥ឆ្នាំត្រូវបានចាប់ខ្លួន២០នាទីក្រោយមក។ប៉ូលិសបានហៅករណីនេះថាជាការវាយប្រហារដោយចេតនា ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពី ហេតុផលដែលនាំ អោយមានការវាយប្រហារនេះទេ។

ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានករណីការវាយប្រហារដោយកាំបិតតាមសាលារៀន បើ ទោះជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីពង្រឹងសន្តិសុខក៏ដោយ។

កាលពីខែសីហាកន្លងទៅ មនុស្សបីនាក់ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារនៅខេត្ត Jiangxi ។នៅក្នុងខែ មេសា ឆ្នាំ ២០២១កុមារពីរនាក់បានស្លាប់និង១៦ នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលបុរស កាន់កាំបិតចូល សាលាមត្តេយ្យមួយនៅភាគខាងត្បូងប្រទេសចិន៕

RELATED ARTICLES