ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថាមេទាហានស៊ីឈ្នួលរុស្ស៊ី Yevgeny Prigozhin កំពុងស្ថិតនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ហើយកងទ័ពWagnerរបស់គាត់បានបន្តនៅជំរុំដែលពួកគេស្នាក់នៅ មុនពេលមានការប៉ុនប៉ងបះបោរប្រឆាំងនឹងទីក្រុងម៉ូស្គូ។

លោក Alexander Lukashenko បានប្រាប់អ្នកយកព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសថានៅពេលនេះបញ្ហាចោទនៃការផ្ទេរនិងការរៀបចំរបស់ពួកគេមិនត្រូវបានសម្រេចចិត្តទេ។លោកបានបន្ថែមថាខ្ញុំពិតជាមិនព្រួយបារម្ភក្នុងការធ្វើជាម្ចាស់ផ្ទះទទួលអ្នកប្រយុទ្ធទាំងនោះនៅទីនេះទេ។
លោកAlexander Lukashenko គឺជាអ្នកសម្របសម្រួលអោយមានកិច្ចព្រមព្រៀងមួយរវាងរុស្ស៊ីនិងលោកPrigozhin ដែលយល់ព្រម បញ្ចប់ការបះបោររបស់គាត់នៅថ្ងៃទី២៤ ខែមិថុនាជាថ្នូរនឹងការធានាសន្តិសុខសម្រាប់ខ្លួនគាត់និងទាហានរបស់គាត់។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យ Prigozhin និងកងទ័ពរបស់គាត់ផ្លាស់ទីទៅប្រទេសបេឡារុស។
Lukashenko បាននិយាយកាលពីសប្តាហ៍មុនថា Prigozhin ស្ថិតនៅក្នុងប្រទេសបេឡារុស្ស។ គាត់បានប្រាប់អ្នកសារព័ត៌មានអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ថា មេទាហានស៊ីឈ្នួលស្ថិតនៅក្នុងទីក្រុង St. Petersburg ហើយកងទ័ព Wagner នៅតែស្ថិតនៅក្នុងជំរំរបស់ពួកគេ។
រហូតមកដល់ពេលនេះគេនៅតែមិនទាន់ដឹងច្បាស់ថាប្រធានទាហានស៊ីឈ្នួលនៅទីណាឲ្យប្រាកដនៅឡើយទេ។

BBC បានតាមដានយន្តហោះឯកជនរបស់លោក Prigozhin ដែលហោះហើរទៅកាន់ប្រទេសបេឡារុសកាលពីចុងខែមិថុនា ហើយត្រឡប់ទៅប្រទេសរុស្ស៊ីវិញនៅល្ងាចថ្ងៃដដែល។
ចាប់តាំងពីពេលនោះមកវាបានធ្វើការហោះហើរជាច្រើនរវាងទីក្រុង St Petersburg និង Moscow ទោះបីជាវាមិនច្បាស់ថាតើ Prigozhin បាននៅលើយន្តហោះឬយ៉ាងណា។ BBC ក៏មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់លោក Lukashenko អំពីទីតាំងបច្ចុប្បន្នរបស់មេដឹកនាំ Wagner បានដែរ។
រុស្ស៊ី វាយប្រហារទីក្រុងLvlivស្លាប់៤របួស៣៤នាក់
មន្ត្រីអ៊ុយក្រែនបាននិយាយថាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើទីក្រុងLvivកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់និងរបួសជាច្រើននាក់នៅក្នុង នៅក្នុងការវាយប្រហារដ៏ធំបំផុតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែនភាគខាងលិចចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ី។កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារទីក្រុងLvivជាមួយនឹងមីស៊ីលប្រភេទKalibrដែលបាញ់ចេញពីសមុទ្រខ្មៅ។ក្នុងចំណោមមីស៊ី១០យើងបានបាញ់ទម្លាក់ចំនួន៧។

រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារនោះទេប៉ុន្តែបានបដិសេធការកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិលដោយចេតនា បើទោះបីជាបានវាយប្រហារតាមអាកាសទៅលើតំបន់លំនៅឋានម្តងហើយម្តងទៀត នៅទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ។
ក្រសួងមហាផ្ទៃបានកត់ត្រាចំនួនអ្នកស្លាប់៤នាក់ និង៣៤ នាក់ផ្សេងទៀតរងរបួសរួមទាំងកុមារផងដែរ។ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តធ្វើការនៅកន្លែងកើតហេតុ។សេវាសង្គ្រោះបន្ទាន់បាននិយាយថាពួកគេបានជួយសង្គ្រោះមនុស្សប្រាំពីរនាក់ចេញពីគំនរបាក់បែកនិងបានជម្លៀសមនុស្ស ៦៤នាក់ផ្សេងទៀត៕