Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិ ជំនន់ទឹកភ្លៀង សម្លាប់មនុស្ស ១៥នាក់និងបាត់ខ្លួន៤

 ជំនន់ទឹកភ្លៀង សម្លាប់មនុស្ស ១៥នាក់និងបាត់ខ្លួន៤

មន្ត្រីក្នុងតំបន់និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយនៅថ្ងៃពុធ ទី៥ ខែកក្កដា ថា មនុស្ស ១៥នាក់បានស្លាប់ និង៤នាក់កំពុងបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារទីក្រុង Chongqing របស់ប្រទេសចិន។ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ដែលបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ចាប់តាំង ពីថ្ងៃចន្ទបានសម្លាប់មនុស្ស១៥នាក់ និង៤ នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងក្រុង Chongqing ភាគនិរតីនៃប្រទេស ចិន គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ។

ស៊ីនហួបានបន្ថែមថាភ្លៀងធ្លាក់ខ្លាំង ដែលភាគច្រើនគេឃើញនៅតំបន់តាមដងទន្លេ Yangtze បានបង្កឱ្យមានទឹក ជំនន់ និងគ្រោះមហន្តរាយភូមិសាស្ត្រ ដែលរំខានដល់អាយុជីវិតមនុស្សជាង១៣ម៉ឺននាក់នៅក្នុងស្រុក ចំនួន១៩។ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល ៨៥០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេដោយសារតែ ភ្លៀងធ្លាក់ ជាមួយនឹងទឹកជំនន់ភ្លាមៗនៅតំបន់ភ្នំ និង ការរអិលបាក់ដីដែលអាចកើតមាននៅក្នុងតំបន់មួយចំនួន នៃប្រទេសដែលរំពឹងទុកក្នុងសប្តាហ៍នេះ៕

RELATED ARTICLES