Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិចិន ជំរុញឲ្យកូរ៉េខាងត្បូង និងជប៉ុន ស្គាល់ខ្លួនឯង និង ផ្តាច់ខ្លួនពីលោកខាងលិច

ចិន ជំរុញឲ្យកូរ៉េខាងត្បូង និងជប៉ុន ស្គាល់ខ្លួនឯង និង ផ្តាច់ខ្លួនពីលោកខាងលិច

ថ្លែងនៅក្នុងវេទិកាមួយរៀបចំដោយ លេខាធិការដ្ឋានកិច្ចសហប្រតិបត្តិត្រីភាគី ដែលជាស្ថាប័នមួយបង្កើតឡើង ក្រោមការព្រមព្រៀងគ្នា រវាងទីក្រុងប៉េកាំង សេអ៊ូល និងតូក្យូ អ្នកការទូតកំពូលរបស់ប្រទេសចិន លោក Wang Yi បានអំពាវនាវឱ្យកូរ៉េខាងត្បូងនិងជប៉ុនដឹងពីឫសគល់របស់ពួកគេនិងបដិសេធឥទ្ធិពលរបស់លោកខាងលិច ។ថ្លែងនៅក្នុងវេទិកាត្រីភាគីនៅទីក្រុង Qingdao ភាគខាងកើតកាលពីថ្ងៃចន្ទ លោក Wang Yi ទទួលបន្ទុកគោល នយោបាយការបរទេសរបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបាននិយាយថាមហាអំណាចលោកខាងលិចមានចេតនាប្រព្រឹត្តិអាក្រក់ខាងមនោគមវិជ្ជាមកលើប្រទេសផ្សេង។

ការលើកឡើងរបស់លោក Wang ធ្វើឡើងចំពេលដែលចិនកាន់តែខឹងសម្បារចំពោះ ប្រទេសជិតខាងអាស៊ីបូព៌ា របស់ខ្លួនជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពង្រឹងទំនាក់ទំនងយោធា និងចារកម្មជាមួយ សម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីររបស់ខ្លួន។

ជាមួយគ្នានេះដែរលោកក៏បានបង្កើតករណីមួយសម្រាប់ការរួបរួមរវាងប្រទេសទាំងបីដោយផ្អែកលើពូជសាសន៍ដោយនិយាយថាជនជាតិអឺរ៉ុបនិងអាមេរិកមិនអាចបែងចែករវាងជនជាតិចិន ជប៉ុន និងកូរ៉េខាងត្បូងបានទេ។ នេះបើយោងតាមការកត់ត្រាចែករំលែកដោយសារព័ត៌មានជាតិនិយមគ្រប់គ្រងដោយរដ្ឋចិន The Global Times និង សារព័ត៌មានស្និទ្ធជាមួយទីក្រុងប៉េកាំងផ្សេងទៀត។

លោកបាននិយាយប្រៀបធៀបថាមិនថាសក់របស់យើងពណ៌លឿងប៉ុនណា រឺក៏យើងប្តូរច្រមុះកោងស្រួចខ្លាំង ប៉ុណ្ណានោះទេ យើងមិនអាចក្លាយជាជនជាតិបស្ចិមប្រទេសបានទេ។យើងគួរតែដឹងថាឫសរបស់យើងនៅឯណា ៕

RELATED ARTICLES