លោកWan Muhamad Noor Matha មេដឹកនាំគណបក្ស Prachachat គឺជាបេក្ខភាពតែមួយគត់សម្រាប់តំណែងប្រធានសភានៅពេលដែលសមាជិកសភាបានជួបប្រជុំគ្នាលើកដំបូងកាលពីព្រឹកថ្ងៃអង្គារដូច្នេះលោកត្រូវបានប្រកាសថាជាប់ឆ្នោតដោយគ្មានគូប្រជែងដោយផ្អែកទៅលើបទប្បញ្ញត្តិរបស់សភា។ប្រធានសភាចាំផ្ទះលោក Virote Pao-in បានលុបចោលការបោះឆ្នោតសម្ងាត់ដែលបានគ្រោងទុកសម្រាប់ប្រធានសភា ហើយបានប្រកាសជាផ្លូវការថា លោក Wan Noor គឺជាប្រធានសភាថ្មីចាប់ពីពេលនេះតទៅ។

លោក Wan Muhamad ធ្លាប់បានដឹកនាំក្រសួងមួយចំនួនក្នុងរដ្ឋាភិបាលមុនៗ។លោកក៏ធ្លាប់ធ្វើជាប្រធានសភាតំណាងរាស្រ្ត និងជាប្រធានសភាចន្លោះឆ្នាំ ១៩៩៦ និង ២០០០។
ប្រធានសភាថ្មីគឺជាមេដឹកនាំគណបក្ស Prachachat ។ គណបក្សនេះបានចូលរួមជាមួយគណបក្សឆ្ពោះទៅមុខ និងភឿថៃដើម្បីបង្កើតសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្តចំនួនប្រាំផ្សេងទៀត បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែឧសភា នៅពេលដែលគណបក្សរបស់លោក ភីតាឈ្នហ ១៥១ អាសនៈច្រើនជាងគេ។
ជាមួយគ្នានេះ គណបក្សចម្រុះទាំងប្រាំបីមានអាសនៈចំនួន ៣១២នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៥០០។
ដើម្បីឲ្យលោក ភីតាក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវការការអនុម័តលើសពីពាក់កណ្តាលនៃរដ្ឋសភាដែលមានអាសនៈចំនួន ៧៥០ ឬយ៉ាងហោចណាស់ ៣៧៦ សំឡេងនៅក្នុងសភាតំណាងតែម្នាក់ឯង ឬព្រឹទ្ធសភាផងដែរ។
គណបក្សទាំងពីរបានសម្រេចចិត្តចែករំលែកតំណែងអនុប្រធានរដ្ឋសភា ២រូប។អនុប្រធានទី១ ត្រូវបានគេរំពឹងថានឹងបានទៅលើលោកPadiphat Santipada សមាជិកសភារបស់បក្សឆ្ពោះទៅមុខនិងទីពីរទៅសមាជិកសភារបស់ភឿថៃ គឺលោក Pichet Chuamuangphan ។នេះបើផ្អែកទៅលើកិច្ច
ព្រមព្រៀងដែលបានធ្វើឡើងកាលពីថ្ងៃចន្ទទី៣ កក្កដា ។បន្ទាប់ពីទទួលបានតំណែងប្រធានសភាលោក Wan Muhamadវ័យ៧៩ឆ្នាំបានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភា ដោយប្តេជ្ញាបំពេញភារកិច្ចប្រកបដោយតម្លាភាព ភាពស្មោះត្រង់ និងគោរពដល់រដ្ឋធម្មនុញ្ញ ច្បាប់ និងបទប្បញ្ញត្តិរបស់សភា។
លោកបានមានប្រសាសន៍ថា ខ្ញុំនឹងមិនលម្អៀងខាងនយោបាយក្នុងពេលបំពេញភារកិច្ចរបស់ខ្ញុំទេ។លោកបានបន្ថែមថាខ្ញុំនឹងធ្វើការជាមួយបុគ្គលទាំងពីររូប ដែលនឹងក្លាយជាប្រធានអនុប្រធានសភា ដើម្បីកំណត់វិធីសាស្រ្តជាប្រព័ន្ធក្នុងការពិចារណាលើសេចក្តីព្រាងច្បាប់ សំណើ និងការសាកសួរ ដើម្បីឲ្យសមាជិកអាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយសមត្ថភាពពេញលេញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។

តើប្រធានសភាមានតួនាទីធ្វើអ្វីខ្លះ?
ប្រធានសភាគឺជាប្រធានផ្នែកនីតិបញ្ញត្តិ ដែលជាស្ថាប័នមួយក្នុងចំណោមស្ថាប័នអំណាចសំខាន់ៗទាំងបីនៅក្នុងប្រទេសថៃ។
ក្រោមរបបប្រជាធិបតេយ្យថៃដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ព្រះមហាក្សត្រប្រើអំណាចអធិបតេយ្យភាពដែលជាកម្មសិទ្ធិរបស់ប្រជាជនថៃ តាមរយៈស្ថាប័ននីតិប្បញ្ញត្តិ សាខាប្រតិបត្តិ និងផ្នែកតុលាការ។ទំនួលខុសត្រូវរបស់លោក Wan Muhamad រួមមានការរក្សាសណ្តាប់ធ្នាប់ក្នុងការសភា ការរៀបចំរបៀបវារៈសភានិងការបង្កើតគណៈកម្មាធិការសភាដើម្បីធ្វើការសម្រាប់សភា ៕