សម័យប្រជុំរដ្ឋសភាតំណាងរាស្រ្តលើកទី២៦របស់ប្រទេសថៃ បានបើកជាផ្លូវការហើយនៅថ្ងៃចន្ទទី៣ខែកក្កដាឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រកាលពីថ្ងៃចន្ទ។សមាជិកសភាពីររូបលោកPirapan Salirathavibhaga របស់គណបក្ស United Thai Nation និងលោក Nathiphat Kunsetthasit មកពីគណបក្ស Move Forwardអវត្តមាន។

អ្វីដែលត្រូវបានគេកត់សម្គាល់នោះគឺគ្រាប់ពូជថ្មីដែលភាគច្រើនជាកម្មសិទ្ធិរបស់គណបក្សឆ្ពោះទៅមុខ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃThe Nation ។គិតមកត្រឹមម៉ោង៦ល្ងាចថ្ងៃចន្ទនេះកិច្ចប្រជុំកំពុងដំណើការហើយលទ្ធផលយ៉ាងណានោះមិនទាន់ត្រូវគេទម្លាយឲ្យដឹងនៅឡើយទេ។ កិច្ចប្រជុំនេះគឺដើម្បីរៀបចំជ្រើសរើសប្រធានសភាមួយរូបនិង អនុប្រធាន២រូបដែលគណបក្សទាំង២កំពុងប្រទាញប្រទង់គ្នា។
យោងតាមលេខាធិការដ្ឋានសភាបានឲ្យដឹងថាសមាជិកសភាចំនួន២៦៨នាក់ក្នុងចំណោមសមាជិកសភាទាំង ៥០០នាក់គឺជាជាប់ឆ្នោតលើកដំបូង។គណបក្សឆ្ពោះទៅមុខដែលដណ្តើមបាន១៥១ អាសនៈ មានគ្រាប់ពូជថ្មីចំនួន ១២០ តាមពីក្រោយដោយគណបក្សភឿថៃដែលជាឈ្នះឆ្នោតលំដាប់ទី២មានឈាមថ្មី៤៥នាក់។គណបក្សPalang Pracharath ឈរនៅលេខរៀងទី៣ ជាមួយនឹងអ្នកជាប់ឆ្នោតថ្មីចំនួន ២០ រួមទាំងមេដឹកនាំគណបក្សលោកឧត្តមសេនីយ៍ Prawit Wongsuwon ។
គណបក្សផ្សេងទៀតដែលមានសមាជិកមុខថ្មីគឺ គណបក្ស United Thai Nation (នាក់), Democrat (៧នាក់), Thai Sang Thai (៥នាក់), Prachachart (៤នាក់), និង Pheu Thai Ruam Palang (២នាក់) ។
គណបក្ស Chart Thai Pattana, គណបក្ស Thai County, គណបក្ស Mai, គណបក្ស Palang Sungkhom Mai និងគណបក្សFairក៏មានសមាជិកសភាមុខថ្មីមួយម្នាក់ផងដែរ។
ជាមួយគ្នានេះដែរក្នុងចំណោមសមាជិកសភាចំនួន ៥០០នាក់នៃសភាថ្មីរបស់ប្រទេសថៃ លោក ឈួន លីកផៃ សមាជិកសភាក្នុងបញ្ជីគណបក្សប្រជាធិបតេយ្យ បានក្លាយជាសមាជិកសភាដែលជាប់ឆ្នោតច្រើនជាងគេគ្រប់ពេល។ អតីតយុទ្ធជនអាយុ ៨៤ ឆ្នាំរូបនេះបានជាប់ឆ្នោតចំនួន ១៧ ដង។

បើនិយាយពីសមាមាត្រយេនឌ័រ សភាថ្មីនៅតែគ្របដណ្ដប់ដោយបុរស ។សមាជិកសភាមណ្ឌលចំនួន ៣១៨ និងសមាជិកសភាក្នុងបញ្ជីបក្ស ៨៦។ជាការប្រៀបធៀបសភាថ្មីមានស្ត្រីចំនួន ៩៥រូប សមាជិកសភាមណ្ឌុលបោះឆ្នោតចំនួន ៨២រូប និងសមាជិកសភាក្នុងបញ្ជីបក្សចំនួន ១៣រូប។ចំនួនស្ត្រីបានកើនឡើងបន្តិចធៀបនឹងសភាមុនដែលមានសមាជិកសភាជាស្ត្រី ៨២ រូប។
ទន្ទឹមនឹងនោះ សមាជិកសភាវ័យក្មេងជាងគេលើកនេះគឺ Thavivong Tothavivong របស់គណបក្សឆ្ពោះទៅមុខ និងលោក Sudarat Pithakpornpallop របស់ភឿថៃ។ អ្នកទាំងពីរមានអាយុទើបតែ ២៧ ឆ្នាំ។
សមាជិកសភាបុរសចាស់ជាងគេនៅក្នុងសភាថ្មីគឺសមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃលោក Wiroj Pao-in អាយុ ៨៩ ឆ្នាំហើយសមាជិកសភាស្ត្រីចំណាស់ជាងគេគឺសមាជិកសភារបស់គណបក្ស Palang Pracharat មកពីមណ្ឌលបោះឆ្នោតទី 1 គឺលោកស្រី Kwanruan Thienthong អាយុ ៧៩ ឆ្នាំ៕