Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិតើឧត្តមសេនីយ កាន់សោរអាវុធនុយក្លេអ៊ែររុស្ស៊ី បាត់មុខទៅណា បន្ទាប់ពីការបះបោររបស់ទាហាន​ស៊ីឈ្នួល?

តើឧត្តមសេនីយ កាន់សោរអាវុធនុយក្លេអ៊ែររុស្ស៊ី បាត់មុខទៅណា បន្ទាប់ពីការបះបោររបស់ទាហាន​ស៊ីឈ្នួល?

បន្ទាប់ពីមានការបះបោររបស់ទាហានស៊ីឈ្នួលក្នុងគោលបំណងផ្តួលរំលំឧត្តមសេនីយយោធាជាន់ខ្ពស់បំផុតរបស់រុស្ស៊ីបរាជ័យកាលពីដើមសប្តាហ៍នេះបង្កើតអោយមានចម្ងល់ជាច្រើនពីសាធារណៈជនជុំវិញការបាត់មុខឧត្តមសេនីយយោធាជាន់ខ្ពស់ជាច្រើនស្របពេលដែលសារត៌មានមួយចំនួនបានផ្សាយ អំពីការចាប់ខ្លួនមន្ត្រីយោធា​មួយចំនួន។

បើយោងតាមប្រភពដែលដកស្រង់ដោយកាសែត Moscow Times និងអ្នកសរសេរប្លុកយោធា បានឲ្យដឹងថាអា​ជ្ញា​ធរ​រុស្ស៊ី បានឃុំខ្លួនឧត្តមសេនីយ៍ Sergei Surovikin អគ្គមេបញ្ជាការរងនៃប្រតិបត្តិការយោធារុស្ស៊ី។

លោក Surovikin ដែលមានឈ្មោះហៅក្រៅថា Armageddonដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី​សម្រាប់ភាពសា​ហាវ​ឃោរឃៅដ៏ល្បីល្បាញរបស់គាត់ គឺជាអតីតយុទ្ធជននៃសង្គ្រាមរបស់រុស្ស៊ីនៅឆេកឆិន(Chechnya )និង Syria ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀពូទីន។

ដកស្រង់ប្រភពពីរដែលជិតស្និទ្ធនឹងក្រសួងការពារជាតិរុស្ស៊ី របស់កាសែត The Moscow Times បានរាយការណ៍​កាល​ពីថ្ងៃពុធថាលោក Surovikin ត្រូវបានចាប់ខ្លួនពីបទចូលដៃជាមួយក្រុមទាហានស៊ីឈ្នួលWagner ដឹកនាំ​ដោយ​លោក Yevgeny Prigozhin ក្នុងអំឡុងពេលបះបោរ។ទោះជាយ៉ាងណាក្រសួងការពារជាតិរុស្ស៊ីមិនទាន់​ធ្វើអត្ថាធិប្បាយលើរបាយការណ៍នៃការឃុំខ្លួនលោក Surovikin នៅឡើយទេ។

លោក Valery Gerasimov ឧត្តមសេនីយកំពូលរបស់រុស្ស៊ី មិនបានបង្ហាញខ្លួនជាសាធារណៈ ឬតាមទូរទស្សន៍​រដ្ឋទេ ចាប់តាំងពីមានការបះបោរកាលពីថ្ងៃសៅរ៍ ២៤ មិថុនានៅពេលដែលមេទាហានស៊ីឈ្នួល Yevgeny Prigozhin ទាមទារឱ្យប្រគល់ Gerasimov ។ លោកមិនត្រូវបានគេលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចាប់តាំងពីថ្ងៃទី ៩ ខែមិថុនា​មកដែរ។

លោកGerasimovអាយុ៦៧ឆ្នាំគឺជាមេបញ្ជាការដឹកនាំសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន​និងជាអ្នកកាន់កាបូប​យួរដៃនុយ​ក្លេ​អ៊ែរ​មួយក្នុងចំណោមមនុស្សបីនាក់ផ្សេងទៀតរបស់រុស្ស៊ី។នេះបើយោងទៅតាមអ្នកវិភាគយោធាលោក​ខាង​លិច​មួយចំនួន៕

RELATED ARTICLES