ចំនួនអ្នកស្លាប់ដោយសារការការបាញ់មីស៊ីលរបស់រុស្ស៊ីកាលពីល្ងាចថ្ងៃអង្គារទៅលើភោជនីយដ្ឋានភីហ្សាRia Pizza ដែលជាកន្លែងដ៏ពេញនិយមទាំងទាហាននិងអ្នកកាសែតនៅក្នុងទីក្រុងKramatorskភាគខាងកើតអ៊ុយក្រែនបានកើនឡើងដល់១០នាក់និងរបួស៥៦នាក់ហើយក្នុងចំណោមអ្នកស្លាប់ក៏មានក្មេង៣នាក់ផងដែរ។ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។

ក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែនបាននិយាយថា ការវាយប្រហារនៅលើទីក្រុង Kramatorsk បានធ្វើឱ្យមនុស្សស្លាប់៩នាក់និង ៥៦នាក់ផ្សេងទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់មីស៊ីលចុង។នេះគឺជាយុទ្ធសាស្ត្រដែលរុស្ស៊ីបានប្រើប្រាស់យ៉ាងខ្លាំងនៅក្នុងសង្គ្រាមដែលមានរយៈពេល ១៦ ខែ។នាយកដ្ឋានអប់រំនៃក្រុមប្រឹក្សាក្រុង Kramatorsk បាននិយាយថា បងប្អូនស្រីភ្លោះពីរនាក់ដែលមានអាយុ១៤ ឆ្នាំបានស្លាប់ដោយសារការវាយប្រហារនេះ។ កុមារម្នាក់ទៀតដែលស្លាប់នោះមានអាយុ១៧ឆ្នាំ។នេះបើតាមអគ្គរដ្ឋអាជ្ញា Andrii Kostin។
អភិបាលតំបន់លោក Pavlo Kyrylenko បាននិយាយថា ការវាយប្រហារដោយប្រើប្រាស់អ្វីដែលក្រុមមន្ត្រីបាននិយាយថា ជាមីស៊ីល S-300 ក៏បានបំផ្លាញអគារពហុជាន់ចំនួន ១៨ ផ្ទះ ៦៥ខ្នង សាលារៀនចំនួន ៥ សាលាមត្តេយ្យពីរ មជ្ឈមណ្ឌលលក់ទំនិញ អគាររដ្ឋបាល និងអគារកម្សាន្តមួយផងដែរ៕